郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖ មើល “លេខសម្ងាត់លុបបំបាត់ភាពក្រីក្រ”របស់ប្រទេសចិនពីភាពយន្តទូរទស្សន៍ចិន «មនោសញ្ចេតនាចំពោះ ស្រុកកំណើត»

2021-02-26 11:38:09 cri

នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ ភាពយន្តទូរទស្សន៍​ «មនោសញ្ចេតនា​ចំពោះ​ស្រុក​កំណើត​»ដែល​ជា​ភាពយន្តទូរទស្សន៍​អបអរ​ទទួល​ខួប​ទី​១០០​នៃ​ការ​បង្កើត​បក្ស​កុម្មុយនិស្ត​ចិន​ បាន​ចាក់ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​ប្រទេស​ចិន​ ហើយ​ទទួល​បាន​ប្រជាប្រិយភាព​ពី​សំណាក់​ប្រជាជន​ចិន​ ភាពយន្តទូរទស្សន៍​នេះ​បាន​បង្ហាញពីរឿងរ៉ាវ​ស្តីពីតំបន់​ភាគខាង​កើត​និង​ខាង​លិច​នៃប្រទេស​ចិន​រួម​សហការ​គ្នា​ដើម្បីខំប្រឹងលុបបំបាត់​ភាព​ក្រីក្រ តួឯកប្រុសឈ្មោះ Ma Defu បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​កម្មាភិបាល​ជួយ​ឧបត្ថម្ភ​ភាព​ក្រីក្រ​ដែលឧស្សាហ៍​ព្យាយាមបំពេញ​ការ​ងារ​ ហើយ​បម្រែ​បម្រួល​របស់​“​​ ភូមិYongquan ” ក៏បាន​បង្ហាញពី​​ការ​អភិវឌ្ឍយ៉ាងខ្លាំងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​ប្រទេស​ចិន​ ។ ខណៈពេល​ឈាន​ចូល​​ឆ្នាំ​២០២១ ប្រទេស​ចិន​សម្រេចបាន​នូវ​​​ភារកិច្ច​យក​ឈ្នះ​លើ​ឧបសគ្គ​នៃ​ការ​លុបបំបាត់​ភាព​ក្រីក្រ ប្រជាជនក្រីក្រ​ជិត​១រយលាន​នាក់​បានបម្រះ​ខ្លួន​ចេញ​ពី​ភាព​ក្រីក្រ ហើយ​បាន​សម្រេច​បាន​នូវ​គោលដៅ​កាត់​បន្ថយ​ភាពក្រីក្រនៃ​របៀបវារៈ​អភិវឌ្ឍន៍ជា​និរន្តរភាពអង្គការស​ហប្រជាជាតិ​ឆ្នាំ​២០៣០មុន​ពេល​កំណត់​១០​ឆ្នាំ ដែលបាន​បង្កើត​ “អច្ឆរិយរបស់​ចិន​” ក្នុង​​​​ភារកិច្ច​យក​ឈ្នោះ​លើ​ឧបសគ្គ​នៃ​ការ​លុបបំបាត់​ភាព​ក្រីក្រ ។

      ក្នុង​អំឡុង​ពេល​សម្រេចភារកិច្ច​យក​ឈ្នោះ​លើ​ឧបសគ្គ​នៃ​ការ​លុបបំបាត់​ភាព​ក្រីក្រ តើប្រទេស​ចិន​បាន​ធ្វើ​កិច្ច​ខិត​ខំប្រឹងប្រែងយ៉ាង​ណា? សូមក្រឡេក​មើលតួលេខ​ដូចតទៅក៏ដឹងច្បាស់ហើយ ៖នៅឆ្នាំ​២០២០ ប្រទេស​ចិន​​បានធ្វើ​ឱ្យជន​​ក្រីក្រ​ចំនួន​៩៨លាន​៩សែន​៩ម៉ឺននាក់​​​​​នៅ​តាមជនបទបច្ចុប្បន្នចេញ​ផុត​ពី​ភាព​ក្រី​ក្រ​ទាំងអស់​ ស្រុក​ក្រី​ក្រ​ចំនួន​៨៣២​ស្រុក​សុទ្ធ​​តែត្រូវ​បាន​លុប​​បំបាត់​ភាព​ក្រី​ក្រ​  ភូមិក្រីក្រ​ចំនួន​១សែន​២ម៉ឺន​៨ពាន់​ត្រូវបាន​លុប​បំបាត់​ភាព​ក្រីក្រ​ទាំង​អស់ ប្រាក់​ចំណូលប្រចាំ​ឆ្នាំ​​របស់​ប្រជាជន​ក្រីក្រ​គិត​ជា​មធ្យម​ក្នុ​ងមនុស្សម្នាក់ៗបាន​កើន​ឡើង​ដល់១០៧៤០យាន់​ប្រាក់​ចិន​ បាន​ជួស​ជុល​និង​កែ​លម្អ​សាលារៀន​​អប់រំជាកាតព្វកិច្ចនៅ​តំបន់​ក្រីក្រដែល​មាន​លក្ខណៈសម្បតិ្ត​មិន​សូវ​ល្អ​ចំនួន​១សែន​៨ពាន់​ខ្នង​ ហើយ​អត្រា​រួម​ចំណែក​ក្នុង​ភារកិច្ច​កាត់​បន្ថយភាព​ក្រីក្រជាសកល​បាន​លើស​ពី​៧០ភាគរយ ល។ល

ដោយឡែក “ចំគោលដៅ”​ជា​ពុទ្ធិ​ចិន​ក្នុង​ការងារ​កាត់​បន្ថយ​ភា​ព​ក្រីក្រ ។ ភាពក្រីក្រ​មាន​សភាពការណ៍​គ្រប់​បែប​យ៉ាង ឧបសគ្គ​ក៏​មាន​គ្រប់​ផ្នែកផង​ដែរ ។ នៅ​តំបន់​ជនជាតិភាគតិច តំបន់​បដិវត្តន៍​ចាស់ តំបន់​ដាច់​ស្រយាលនិង​តំបន់​ក្រីក្រ​ពិសេស កត្តា​ដែល​បណ្តាល​ឱ្យ​កើត​មាន​ភាព​ក្រីក្រគឺ​ខុសៗគ្នា ហើយ​វិធីសាស្ត្រ​សម្រាប់កាត់​បន្ថយ​ភាព​ក្រីក្រ​ក៏​ប្លែក​ពីគ្នាផង​ដែរ ។ ដូច្នេះ​ មុន​ដំបូង​ត្រូវ​ធ្វើ​ការងា​សិក្សាស្រាវ​ជ្រាវ​សិន​ បន្ទាប់មក​​អនុវត្តគោលនយោបាយ​ដោយ​​ចំគោលដៅចំពោះ​តំបន់​ខុស​ៗ​គ្នា​និង​ក្រុម​មនុស្ស​ខុស​ៗ​គ្នា ទើប​អាច​ជួយ​ឧបត្ថម្ភភាពក្រីក្រ​ប្រកប​ដោយ​​ប្រសិទ្ធភាពនិងត្រឹមត្រូវ​បាន​ ។

“ស្មារតី​ឧស្សាហ៍​ព្យាយាម​និង​តស៊ូ​” ជាកម្លាំង​ចិនក្នុង​រឿង​អច្ឆរិយ​នៃ​ការ​លុប​បំបាត់​ភាព​​ក្រីក្រ ។ នៅតាម​ផ្លូវ​ជួយ​ឧបត្ថម្ភភាពក្រីក្រ មាន​លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​ប្រចាំ​នៅភូមិ​ដែល​ដឹក​នាំ​អ្ន​ក​ភូមិ​កាត់​ផ្លូវ​នៅ​លើច្រាំងថ្មចោទអស់​រយៈពេល​៧​ឆ្នាំ មាន​នាយិកាសាលា​រៀន​ដែល​បាន​បំពេញការងារ​នៅតំបន់​ភ្នំ​អស់មួយជីវិត​ និង​នាំ​មក​នូវ​ក្តីសង្ឃឹម​ដល់​កុមារី​ក្នុង​តំបន់​ភ្នំ ហើយ​ក៏​មាន​និស្សិត​បញ្ចប់​កា​រសិក្សា​ពី​សកលវិទ្យាល័យ​ត្រឡប់​ទៅ​ស្រុក​កំណើតវិញ​ដើម្បី​ចូលរួម​ការងារ​លុបបំបាត់ភាពក្រីក្រ និង​អ្នក​ជំនាញបច្ចេកវិទ្យា​កសិកម្ម​ដែល​ខិត​ខំប្រឹង​ប្រែង​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​ជួយ​ឧបត្ថម្ភ​ភាពក្រីក្រផង​ដែរ​ ជនជាតិចិន​​គ្រប់​រូប​សុទ្ធតែ​អស្ចារ្យ​មែន ។

“ការជួយ​គ្នា​ទៅវិញ​ទៅមក​” ជា​ចរិតលក្ខណៈ​ចិន​​ក្នុ​ងរឿងអច្ឆរិយនៃការ​លុប​បំបាត់​​ភាព​ក្រីក្រ ។ នៅ​តាម​ផ្លូវកសាង​សង្គម​ដែល​ប្រជាជនមានជីវភាព​រស់នៅ​ធូរធា​របង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ​ មិន​អាចលះបង់​ចោល​អ្នក​ណា​ម្នាក់បានទេ ការ​យកជម្នះលើ​យុទ្ធនាការ​ពុះពារ​​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​​ភាព​ក្រីក្រ និងសម្រេច​បាន​នូវ​ភាពសម្បូរសប្បាយ​ជា​មួយ​គ្នា ប្រការ​ទាំង​នេះ​ជា​បុព្វហេតុ​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន​ ហើយ​ក៏​ជា​ភាព​អស្ចារ្យ​របស់​ឧត្តមភាព​របបសង្គម​និយម​ផង​ដែរ ។

នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ  ​រដ្ឋបាល​ជាតិ​​អភិវឌ្ឍន៍​ជនបទ​ចិន​បាន​បើក​ស្លាក​ជា​ផ្លូវ​ការប្រការ​នេះ​មិនត្រឹមតែជា​សញ្ញាកត់​សម្គាល់​ពីភាពជោគជ័យ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នៃ​ការ​យក​ជម្នះលើយុទ្ធនាការ​ពុះពារ​​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​​ភាព​ក្រីក្ររបស់​ប្រទេស​ចិន​ប៉ុណ្ណោះទេថែមទាំង​ក៏​ជាកិច្ច​ចាប់​ផ្តើម​នៃ​​ការ​ស្តារ​វិបុលភាព​ជនបទ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ធ្វើ​ការ​តស៊ូ​ថ្មី​និង​ឆ្ពោះ​ទៅកាន់​ជីវភាព​រស់នៅ​កាន់​តែល្អបវរ​ផង​ដែរ ។ ដោយ​ឡែក ការចៀសវាង​កុំ​ឱ្យ​ត្រឡប់ទៅ​រកភាព​ក្រីក្រឡើងវិញ ទើបជា​ការ​លុបបំបាត់​ភាព​ក្រីក្រ​​ពិត​ប្រាកដ​ ។ ជឿជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​យុទ្ធនាការ​ពុះពារ​​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​​ភាព​ក្រីក្រ ប្រជាជន​ចិន​ពិត​ជា​នឹង​បន្ត​ដើរ​តាម​ផ្លូវ​ស្តារវិបុលភាព​ជនបទឱ្យបានល្អ​ជា​បន្ត​បន្ទាប់ ដើម្បី​បើក​ទំព័រ​យុគសម័យ​ថ្មី​ដែល​មានភាព​កាន់​តែត្រចះត្រចង់ ៕

#CCFRComment#បទវិភាគ៖ មើល “លេខសម្ងាត់លុបបំបាត់ភាពក្រីក្រ”របស់ប្រទេសចិនពីភាពយន្តទូរទស្សន៍ចិន «មនោសញ្ចេតនាចំពោះ ស្រុកកំណើត»_fororder_02261

#CCFRComment#បទវិភាគ៖ មើល “លេខសម្ងាត់លុបបំបាត់ភាពក្រីក្រ”របស់ប្រទេសចិនពីភាពយន្តទូរទស្សន៍ចិន «មនោសញ្ចេតនាចំពោះ ស្រុកកំណើត»_fororder_02262

#CCFRComment#បទវិភាគ៖ មើល “លេខសម្ងាត់លុបបំបាត់ភាពក្រីក្រ”របស់ប្រទេសចិនពីភាពយន្តទូរទស្សន៍ចិន «មនោសញ្ចេតនាចំពោះ ស្រុកកំណើត»_fororder_02263

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស