邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi# លោកស៊ីជីនភីង៖ បក្ស​កុម្មុយនិស្ត​ចិន​ជា​កម្លាំង​ដឹកនាំ​គួរ​ឱ្យ​ទុកចិត្ត​​បំផុត​​ក្នុង​ការ​ដឹកនាំ​ប្រជាជន​ចិន​បន្ត​​បើកទំព័រ​ប្រវត្តិសាស្ត្រ​​ថ្មី​និង​ឆ្ពោះទៅ​រក​ការ​​​វិវឌ្ឍ​​រីកចម្រើន​​ថ្មី​​

2021-02-25 11:50:49

#AboutXi# លោកស៊ីជីនភីង៖ បក្ស​កុម្មុយនិស្ត​ចិន​ជា​កម្លាំង​ដឹកនាំ​គួរ​ឱ្យ​ទុកចិត្ត​​បំផុត​​ក្នុង​ការ​ដឹកនាំ​ប្រជាជន​ចិន​បន្ត​​បើកទំព័រ​ប្រវត្តិសាស្ត្រ​​ថ្មី​និង​ឆ្ពោះទៅ​រក​ការ​​​វិវឌ្ឍ​​រីកចម្រើន​​ថ្មី​​_fororder_1127138064_16142261297321n

      លោក ស៊ី ជីនភីង ​ប្រធានរដ្ឋចិន​​បាន​ថ្លែង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​ថា  ​​​ជោគជ័យ​ទាំងស្រុង​​នៃ​ការដោះស្រាយ​ឧបសគ្គ​សំខាន់​នៃ​ការ​លុប​បំបាត់​ភាពក្រីក្រី​របស់​ប្រទេស​ចិន​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​ថា   ​​​ បក្ស​កុម្មុយនិស្ត​ចិន​ជា​កម្លាំង​ដឹកនាំ​គួរ​ឱ្យ​ទុកចិត្ត​​បំផុត​​ក្នុង​ការ​ដឹកនាំ​ប្រជាជន​ចិន​បន្ត​​បើកទំព័រ​ប្រវត្តិសាស្ត្រ​​ថ្មី​និង​ឆ្ពោះទៅ​រក​ការ​​​វិវឌ្ឍ​​រីកចម្រើន​​ថ្មី​។

       ​បន្ទាប់ពី​ការបើកធ្វើ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​​ទី​១៨ មក​  ​​​បក្ស​កុម្មុយនិស្ត​ចិន​​បាន​​តម្កល់ទុក​ការដោះស្រាយ​ឧបសគ្គ​សំខាន់​នៃ​​ការលុប​បំបាត់​ភាពក្រីក្រ​ជា​ភារកិច្ច​ចម្បង​នៃ​អភិបាលកិច្ច​ជាតិ​។ ​ក្នុង​រយៈពេល ​៨ ឆ្នាំ​កន្លងទៅ​នេះ ​​​លោក ស៊ី ជីនភីង ​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ចុះ​​មូលដ្ឋាន​​ចំនួន​ជាង​ ៥០ លើក​ ​ក្នុងបំណង​​ត្រួត​ពិនិត្យ​​​និង​សិក្សា​ស្វែងយល់​អំពី​​បញ្ហា​​​ជួយ​លុប​បំបាត់​ភាពក្រីក្រ​   ​​​​បាន​ចុះ​​ពិនិត្យ​ដោយ​ផ្ទាល់​​ក្នុង​​តំបន់​ក្រីក្រ​ខ្លាំង​ចំនួន​១៤​នៃ​ប្រទេស​​ចិន​។ ​​​​មន្ត្រី​ទទួល​ខុសត្រូវ​សំខាន់​ៗ​ដែល​ទទួល​បន្ទុក​កិច្ចការ​បក្ស​និង​កិច្ចការ​នយោបាយ​​នៃ​​រដ្ឋបាល​ខេត្ត​ចំនួន ២២ ​នៃ​តំបន់​ភាគ​​កណ្តាល​និង​ខាង​លិច​របស់​ប្រទេស​ចិន​បាន​​ចុះហត្ថលេខា​​ជាមួយ​មជ្ឈិម​បក្ស​  ​​លើ​​លិខិត​បញ្ជាក់​ការប្តេជ្ញាចិត្ត​​ក្នុងការដោះស្រាយ​ឧបសគ្គ​នៃ​ការ​លុប​បំបាត់​ភាពក្រីក្រ​។ ​​​មជ្ឈិមបក្ស​​​បាន​​ចាត់បញ្ជូន​លេខាធិការ​និង​មន្ត្រី​បក្ស​ចំនួន​ជាង​ ៣ លាន​​រូប​​ឱ្យ​ប្រចាំការ​ក្នុង​ភូមិ​ក្រីក្រ​  ​​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​​តំបន់​ក្រីក្រ​ឱ្យ​​ចេញផុតពី​ភាពក្រីក្រ  ​​​​។ ​យោងតាម​ឯកសារ​បាន​ឱ្យ​ដឹង​ថា  ​​​រយៈពេល​៨ឆ្នាំ​កន្លង​មកនេះ ​មាន​​មនុស្ស​ជាង​១៨០០​នាក់​បាន​ពលីជីវិត​ក្នុងការងារ​លុបបំបាត់​ភាពក្រីក្រ​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស