邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi# លោកស៊ីជីនភីង៖ការអភិវឌ្ឍ​ជនបទ​ជា​ភារកិច្ចសំខាន់​នៃ​​​ការស្តារភាព​រុងរឿង​របស់​ប្រជាជាតិចិនឡើងវិញ ​ត្រូវ​ជំរុញ​ឱ្យ​កសិករ​មានជីវភាព​ធូរធារ​​

2021-02-25 12:20:59

#AboutXi# លោកស៊ីជីនភីង៖ការអភិវឌ្ឍ​ជនបទ​ជា​ភារកិច្ចសំខាន់​នៃ​​​ការស្តារភាព​រុងរឿង​របស់​ប្រជាជាតិចិនឡើងវិញ  ​ត្រូវ​ជំរុញ​ឱ្យ​កសិករ​មានជីវភាព​ធូរធារ​​_fororder_1127138064_16142337624331n

      លោក ស៊ី ជីនភីង ​​ប្រមុខ​បក្ស​និង​​រដ្ឋ​របស់​ប្រទេសចិន​បាន​បញ្ជាក់​នៅ​ថ្ងៃទី ២៥ ​ខែ​កុម្ភៈ​ថា   ​​​ការអភិវឌ្ឍ​ជនបទ​​ជា​ភារកិច្ចសំខាន់​មួយ​​នៃ​​ការស្តារភាព​រុងរឿង​​របស់​ប្រជាជាតិចិន​ឡើងវិញ​​​ ​។ ​​ត្រូវ​​បន្ត​ពង្រឹង​និង​ពង្រីក​​សមិទ្ធផល​នៃ​ការលុបបំបាត់​ភាពក្រីក្រ​​ដើម្បី​​​តភ្ជាប់​​​ប្រកប​​ដោយ​ប្រសិទ្ធភាព​ជាមួយនឹង​​ការអភិវឌ្ឍ​ជនបទ​​  ​​ដើម្បី​​ពង្រឹង​ឱ្យ​​​មូលដ្ឋាន​នៃ​ការ​ចេញផុតពីភាពក្រីក្រ​កាន់តែ​​រឹងមាំ​និងមាន​​ប្រសិទ្ធភាព​​​យូរ​អង្វែង។

      លោក ស៊ី ជីនភីង ​បាន​​សង្កត់ធ្ងន់ថា  ​​​ត្រូវ​​​បន្ត​បង្រួញ​គម្លាត​អភិវឌ្ឍន៍​រវាង​ទីក្រុងនិង​ភូមិឃុំ​  ​​ដើម្បី​ឱ្យ​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​កម្រិតទាប​និង​តំបន់​ខ្វះការ​អភិវឌ្ឍ​​​​ទទួលបាន​ផលប្រយោជន៍​រួម​​ពី​ការអភវឌ្ឍ​​។ ​​ត្រូវ​​ជំរុញ​ឱ្យ​ជនបទ​មាន​បរិស្ថាន​ស្អាត​​មាន​លក្ខខណ្ឃ​លញអ​​​​សម្រាប់​​​ការ​បង្កើត​អាជីព​ ​​ចំណែក​កសិករ​​មាន​ជីវភាព​ធូរធារ​។​ ​​ក្នុង​ដំណាក់កាល​ថ្មី​នៃ​ការ​ជំរុញ​ការសាងសង់​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​​ប្រទេស​សង្គមនិយម​​ទំនើប​  ​ចាំបាច់​ត្រូវ​​តម្កល់ទុក​ការជំរុញ​​ឱ្យ​​ប្រជាជន​ទាំងអស់​​មាន​ជីវភាព​សម្បូរ​សប្បាយ​ជា​ភារកិច្ច​​​កាន់តែ​សំខាន់​ថែមទៀត​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស