邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi តារាងពេលវេលានៃការអភិវឌ្ឍជនបទចិន

2021-02-25 08:56:29

លោកស៊ីជីនភីងអគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុនិស្ត​ចិន​បាន​គូសបញ្ជាក់​ជាច្រើនលើកថា ​ការរំពឹងទុកចំពោះ​ជីវភាព​ល្អបវរ​របស់​ប្រជាជន​​​​គឺ​ជាគោលដៅ​ខិតខំ​តស៊ូ​របស់​យើង។​

រយៈពេល១៨ឆ្នាំ​កន្លងមក​ ​លិខិត​លេខ​មួយ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​សុទ្ធតែ​បាន​ផ្តោតសំខាន់​លើ​ការអភិវឌ្ឍ​របស់​កសិកម្ម ​ជនបទ​និង​កសិករ​។ ​ជាពិសេស​បន្ទាប់ពី​បាន​ខិតខំ​តស៊ូ​​៨​ឆ្នាំ​ជាប់​ៗគ្នា​មក   ​​ចិន​បាន​ជួយ​ឱ្យ​​ប្រជាជន​ក្រីក្រ​នៅទី​ជនបទ​ចំនួន​ជាង​១០០លាននាក់​ដែល​ស្ថិត​ក្រោម​​​​ស្តង់ដារ​ជាតិចិន​នាពេលបច្ចុប្បន្ន​ ​ឱ្យ​ចេញផុតពី​ភាពក្រីក្រ​ទាំងអស់​។ ​អ្នកក្រីក្រ​នៅ​ជនបទ​ដែល​បាន​សុំ​​ជំនួយ​ពី​​រដ្ឋាភិបាល​​ ​មិនបាច់​បារម្ភ​ពី​​រឿង​ហូបចុក​​ ​កង្វះ​សម្លៀក​​បំពាក់ ​​ហើយ​ទទួលបាន​សេវា​អប់រំ​ជាកាតព្វកិច្ច​ ​សេវាព្យាបាលជំងឺជាមូលដ្ឋាន ​​​លំនៅដ្ឋាន​និង​ទឹកហូប​ក៏​ត្រូវ​បាន​ធានា​​ឱ្យ​មាន​សុវត្ថិភាព​​ផងដែរ។​​ ​ នៅឆ្នាំ២០២០ ​ប្រាក់ចំណូល​គិត​ជា​មធ្យម​ ​ដែល​​ប្រជាជន​ក្រីក្រ​ចិន​ទទួលបាន​​បាន​កើនដល់ 10740​យាន់ប្រាក់ចិន​ ​។ ​​ក្នុងអំឡុងពេល​ផែនការ​៥​ឆ្នាំ​ទី​១៤ ​ប្រទេស​ចិន​នឹង​​បន្ត​ជំរុញ​ការអភិវឌ្ឍន៍​ជនបទ​​ ដែល​អភិវឌ្ឍន៍​កសិកម្ម​​​ប្រកបដោយ​គុណភាពខ្ពស់​និង​ប្រសិទ្ធភាព​ខ្ពស់​   ​​ជនបទ​មាន​បរិស្ថាន​ស្អាត​​​ ​ហើយ​កសិករ​ទទួលបាន​ប្រាក់ចំណូល​កាន់តែ​​ច្រើន​ថែមទៀត​។​ជាក់ស្តែងគឺ៖ 

#AboutXi តារាងពេលវេលានៃការអភិវឌ្ឍជនបទចិន_fororder_kh 3

អ្នកបកប្រែ:邓倩
ប្លុកពិសេស