徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីងប្រកាសយ៉ាងឱឡារិកថា យុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៃប្រទេសចិនទទួលបានជោគជ័យទាំងស្រុង

2021-02-25 15:46:28 cri

    

    កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ មហាសន្និបាត​បូកសរុប​លទ្ធផលការងារ​និង​ផ្តល់ប័ណ្ណ​សរសើរ​ស្តីពី​សមិទ្ធផល​ពុះពារឧបសគ្គ​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ​ទូទាំងប្រទេសចិន​បាន​ប្រារព្ធធ្វើ​យ៉ាង​ឱឡារិក​នៅក្រុងប៉េកាំង ។ លោកស៊ីជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ប្រធានរដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​ចែកប័ណ្ណ​សរសើរ​ជូនបុគ្គលឆ្នើម​ជាគំរូ​នៃយុទ្ធនាការ​ពុះពារឧបសគ្គ​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ​ទូទាំងប្រទេសចិន​ ព្រមទាំង​ថ្លែងសុន្ទរកថាគន្លឹះ ។

    លោកស៊ីជីនភីង​បានប្រកាស​យ៉ាង​ឱឡារិកថា ឆ្លងតាម​កិច្ចខិតខំ​រួម​នៃបក្ស​ទាំងមូល​និងប្រជាជន​គ្រប់ជនជាតិ​ទូទាំងប្រទេសចិន ក្នុងខណៈពេល​ដ៏សំខាន់​នៃការអបអរ​ខួប ១០០ ឆ្នាំនៃ​ការបង្កើតបក្ស​កុម្មុយនិស្តចិន  យុទ្ធនាការ​ពុះពារឧបសគ្គក្នុងការ​លុបបំបាត់​ភាពក្រីក្រ​នៃប្រទេសចិន​ទទួលបាន​ជោគជ័យ​ទាំងស្រុង ប្រជាជនក្រីក្រ​នៅជនបទ​ចំនួន ៩៨៩៩ ម៉ឺននាក់​ក្រោមស្តង់ដារ​ក្រីក្រ​បច្ចុប្បន្ន ស្រុកក្រីក្រី​ចំនួន ៨៣២ និង​ភូមិក្រីក្រ​ចំនួន ១២៨០០០ បាន​ចេញផុតពី​ភាពក្រីក្រ​ទាំងស្រុង ភាពក្រីក្រ​ជាទូទៅក្នុងតំបន់​ត្រូវបាន​ដោះស្រាយ ភារកិច្ចលំបាកបំផុត​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ​ដាច់ខាត​ទទួលបាន​ជោគជ័យ និងបានបង្កើតជា​អច្ឆរិយ​របស់​មនុស្សជាតិ​ដែលនឹង​ចារក្នុងទំព័រ​ប្រវត្តិសាស្ត្រ ។ នេះជា​ភាពអស្ចារ្យ​នៃប្រជាជនចិន បក្សកុម្មុយនិស្តចិន​និង​ប្រជាជាតិចិន ៕

 

អ្នកបកប្រែ:徐晓霞

ពិភាក្សា()