邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញអូស្ត្រាលីដែលជាសមាជិកក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក៖ វីរុសកូវីដ19គ្មានលទ្ធភាពធ្លាយចេញពីបន្ទប់ពិសោធន៍នោះទេ

2021-02-24 15:07:30

អ្នកជំនាញអូស្ត្រាលីដែលជាសមាជិកក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក៖ វីរុសកូវីដ19គ្មានលទ្ធភាពធ្លាយចេញពីបន្ទប់ពិសោធន៍នោះទេ_fororder_3c0dce28a3ba426497bab8bb0a236544

      លោក​វេជ្ជបណ្ឌិត​ Dominic Dwyer ​​​សមាជិក​ក្រុមអ្នកជំនាញ​​ស្វែងរក​ប្រភព​ដើម​នៃ​​វីរុស​កូវីដ19​នៃ​អង្គការ​សហប្រជាជាតិ​ ​និងជា​សាស្ត្រាចារ្យ​សកលវិទ្យាល័យស៊ីដនី​ប្រទេស​អូស្ត្រាលី​​បាន​បង្ហោះ​អត្ថបទ​លើ​​​គេហទំព័រ​ the Conversation ​នាពេល​ថ្មីៗនេះ​​ដោយបាន​រំលឹក​​ពី​សកម្មភាព​ក្នុង​អំឡុងពេល​បំពេញ​ការងារ​នៅ​ប្រទេសចិន​ ​ហើយបាន​សង្កត់​ធ្ងន់ថា​​វីរុស​កូវីដ​19​​គ្មាន​លទ្ធភាព​​ធ្លាយ​ចេញពី​បន្ទប់​ពិសោធន៍​នោះទេ​។

     លោក Dwyer ​​បាន​សរសេរ​ថា  ​​ក្រុម​អ្នកជំនាញ​បាន​ធ្វើ​ការងារ​ជាច្រើន​ ​​និង​​ផ្លាស់ប្តូរ​​បទពិសោធន៍​​ជាមួយ​អ្នកស្រាវជ្រាវ​ចិន​ ​បាន​ជួបជាមួយ​​អ្នកជំងឺ​ដែល​ឆ្លង​ក្នុង​ខណៈពេល​​​ទើបចាប់ផ្តើម​រីករាលដាល​​  ​​បាន​ទៅ​​ពិនិត្យ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង​វូហាន ​​និងបាន​សិក្សា​លើ​​ឯកសារ​ជាច្រើន។​ ​ក្រុម​អ្នកជំនាញ​បាន​យល់ឃើញថា ​គ្មាន​ភស្តុតាង​ច្បាស់លាស់ណា ​​ដែលអាច​បញ្ជាក់ថា ​មុន​ពេល​រកឃើញ​​ករណី​ឆ្លង​ទីមួយ​ ​​ជំងឺកូវីដ19​ក៏​បាន​រាលដាល​ជាទូទៅ​​នៅ​​ក្រុងវូហាន​​នោះទេ។

      លោកបាន​សង្កត់ធ្ងន់​ថា ​​​វីរុស​កូវីដ​19​​ ​គ្មាន​លទ្ធភាព​ធ្លាយចេញពី​​បន្ទប់ពិសោធន៍​នោះទេ​​ ​ហើយ​ការទៅ​​ពិនិត្យ​អង្កេត​នៅ​ចិន​គ្រាន់តែជា​ដំណាក់កាលទីមួយ។ ​បុគ្គលិក​ពិនិត្យ​អង្កេត​នឹង​ប្រមូល​ទិន្នន័យ​ពី​​​កន្លែង​កាន់តែច្រើនទៀត ​ក្នុងនោះ​​ដូចជា​ការ​ទៅ​ពិនិត្យ​​ពី​សភាពការណ៍​ដែល​ជំងឺ​កូវីដ​19​​ចាប់ផ្តើម​រាលដាល​​ក្នុង​ទ្វីប​អឺរ៉ុប​កាលពី​ឆ្នាំ២០១៩​ជាដើម៕​

 

អ្នកជំនាញអូស្ត្រាលីដែលជាសមាជិកក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក៖ វីរុសកូវីដ19គ្មានលទ្ធភាពធ្លាយចេញពីបន្ទប់ពិសោធន៍នោះទេ_fororder_8c1ad828e6c24b81b6ddbce19ec71bfd

អ្នកជំនាញអូស្ត្រាលីដែលជាសមាជិកក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក៖ វីរុសកូវីដ19គ្មានលទ្ធភាពធ្លាយចេញពីបន្ទប់ពិសោធន៍នោះទេ_fororder_641.webp (2)

អ្នកជំនាញអូស្ត្រាលីដែលជាសមាជិកក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក៖ វីរុសកូវីដ19គ្មានលទ្ធភាពធ្លាយចេញពីបន្ទប់ពិសោធន៍នោះទេ_fororder_641.webp (1)

អ្នកជំនាញអូស្ត្រាលីដែលជាសមាជិកក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក៖ វីរុសកូវីដ19គ្មានលទ្ធភាពធ្លាយចេញពីបន្ទប់ពិសោធន៍នោះទេ_fororder_641.webp

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស