王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Abdel Fattah al Sisiប្រធានាធិបតីអេហ្ស៊ីប

2021-02-23 10:29:00 cri

      នាយប់ថ្ងៃទី​ ២២ ខែកុម្ភៈ ​លោក​ស៊ីជីនភីងប្រធានរដ្ឋចិន​បាន​ជួបពិភាក្សាតាមទូរស័ព្ទ​ជា​មួយ​លោក Abdel Fattah al Sisi​ប្រធានាធិបតីអេហ្ស៊ីប។​

      ថ្លែងក្នុងកិច្ចជំនួប លោក​ស៊ីជីនភីងបាន​សង្កត់ធ្ងន់ថា​​​ អេហ្ស៊ីបជាប្រទេស​អារ៉ាប់​និង​អាហ្វ្រិក​ដំបូងបង្អស់​ដែលបាន​​បង្កើតទំនាក់ទំនងផ្លូវទូតជាមួយ​ប្រទេសចិន​ថ្មី ​ទំនាក់ទំនង​រវាង​ចិន​និង​អេហ្ស៊ីប​ជា​គំរូនៃ​ការរួមសាមគ្គី​និង​ធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ-ឈ្នះរវាង​ចិន​និងអាហ្រ្វិក ​​​ព្រមទាំង​ចិន​និងអារ៉ាប់​។​ ​អេហ្ស៊ីប​ស្ថិត​​នៅឋានៈសំខាន់​នៃ​នយោបាយ​​រ​បស់​ចិន​ ចិន​​គឺជា​មិត្តភ័ក្តិនិងជា​​ដៃគូ​ដែល​អេហ្ស៊ីប​អាច​ជឿទុកចិត្ត​បាន​។​ ​ប្រទេសចិន​គាំទ្រ​អេហ្ស៊ីប​ក្នុងការ​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែង​ដើម្បី​គាំពារ​អធិបតេយ្យភាពជាតិ​ ​ឯករាជ្យនិង​បូរណភាពទឹកដី ព្រមនិងគាំទ្រ​ប្រជាជន​អេហ្ស៊ីប​ក្នុង​ការ​ដើរ​តាម​មាគ៌ាអភិវឌ្ឍន៍ដែល​សមស្របនឹង​សភាពការណ៍ជាតិ​របស់ខ្លួន​។​ ​ចិនរីករាយ​ពង្រឹង​ការកសាងទំនុកចិត្តិខាងនយោបាយ​ជាមួយ​អេហ្ស៊ីប​ ​គាំទ្រគ្នា​យ៉ាង​មុតមាំ ​ក៏ដូចជា​បង្កើន​​​កា​រ​សម្រប​សម្រួល​និង​កិច្ចសហការ​ក្នុងកិច្ចការ​អន្តរជាតិ​និង​ក្នុងតំបន់​​ដើម្បីរួមគ្នា​គាំពារ​ពហុភាគីនិយម​និង​សច្ចយុត្តិធម៌អន្តរជាតិ​។​

      ជាការឆ្លើយតប លោក​ Sisi បាន​សម្តែងការ​អបអរយ៉ាង​កក់ក្តៅ​ចំពោះ​ខួប​លើក​ទី​ ១០០​ ឆ្នាំ​នៃការ​បង្កើត​បក្សកុម្មុយនិស្តចិន​។​ ​លោក​បានថ្លែងថា​ ​ឆ្នាំ​នេះជា​ខួប​ទី​ ៦៥​ឆ្នាំ​នៃ​ការ​បង្កើត​​ទំនាក់ទំនង​ផ្លូវ​ទូតរវាង​អេហ្ស៊ីប​និងចិន​។​ ​អេហ្ស៊ីប​និងចិន​មាន​ចំណង​មិត្តភាព​យ៉ាង​ជ្រាលជ្រៅ​​ ​ទំនាក់ទំនង​រវាងប្រទេសទាំង​ពីរ​មានមេត្រីភាព​យ៉ាងរឹងមាំ​​។​ ​អេហ្ស៊ីប​សូម​ស្វាគមន៍​​សហគ្រាសចិន​កាន់តែច្រើន​ទៅ​វិនិយោគ​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៅអេហ្ស៊ីប​ ​ហើយ​រីករាយ​​ក្នុងការ​ធ្វើ​ខិតខំប្រឹងប្រែងរួម​ជាមួយភាគីចិន​ ​ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​អេហ្ស៊ីបនិងចិន​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស