徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការធ្វេសប្រហែសលើជំងឺកូវីដ១៩ធ្វើឱ្យអាមេរិកធ្លាក់ក្នុងគ្រោះមហន្តរាយសិទ្ធិមនុស្សមួយលើក

2021-02-23 15:44:57 cri

   

ការធ្វេសប្រហែសលើជំងឺកូវីដ១៩ធ្វើឱ្យអាមេរិកធ្លាក់ក្នុងគ្រោះមហន្តរាយសិទ្ធិមនុស្សមួយលើក_fororder_微信图片_20210223154235

   ពេល​កន្លងទៅនេះ មជ្ឈមណ្ឌល​បង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង​អាមេរិក ហៅកាត់​CDCបានចេញផ្សាយ​របាយការណ៍មួយ​អំពី​អាយុកាល​រំពឹងទុក​ជាមធ្យម​របស់​ជនជាតិអាមេរិក ។ របាយការណ៍​បានបង្ហាញថា នៅឆមាសទី ១ ឆ្នាំ ២០២០ អាយុកាល​ជាមធ្យម​នៃជនជាតិអាមេរិក​បាន​ធ្លាក់ចុះ​មួយឆ្នាំ គឺពី 78,8ឆ្នាំ​នាឆ្នាំ ២០១៩ មកនៅត្រឹម 77,8 ឆ្នាំ ។ របាយការណ៍​ចែងថា ជំងឺកូវីដ១៩​បណ្តាលឱ្យ​មនុស្សជាច្រើន​ស្លាប់បាត់បង់ជីវិត​គឺជា​មូលហេតុសំខាន់​ដែលនាំឱ្យ​អាយុកាល​រំពឹងទុក​នៃជនជាតិ​អាមេរិក​ត្រូវធ្លាក់ចុះ ។

ការធ្វេសប្រហែសលើជំងឺកូវីដ១៩ធ្វើឱ្យអាមេរិកធ្លាក់ក្នុងគ្រោះមហន្តរាយសិទ្ធិមនុស្សមួយលើក_fororder_微信图片_20210223154227

    ក្នុងរបាយការណ៍នេះ យើងក៏បាន​ឃើញ​បញ្ហា​មួយទៀត គឺវិសមភាព​ជាតិសាសន៍ ។ តាម​ទិន្នន័យ​នៃរបាយការណ៍​បានឱ្យដឹងថា ជនជាតិអាមេរិក​ដើមកំណើត​អាហ្រ្វិក​និង​ជនជាតិអាមេរិក​ដើមកំណើត​អាមេរិកឡាទីន​ជាច្រើន​មិនអាច​ទទួលបាន​ការថែទាំ​ខាងសុខភាព​និង​ការធានា​ខាងសេដ្ឋកិច្ច​ប្រកបដោយ​គុណភាព​ខ្ពស់​នោះទេ ។ ទិន្នន័យ​ដែលចុះផ្សាយ​ដោយ​ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​កាលពីខែឧសភា​ឆ្នាំ ២០២០ បានបង្ហាញថា ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្រ្វិក​ដែល​ត្រូវជា 13,2 ភាគរយ​នៃចំនួន​ប្រជាជនអាមេរិក​មានអត្រាស្លាប់ 22,4 ភាគរយ​ក្នុង​ករណី​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ រីឯជនជាតិ​ស្បែកស​ដែលត្រូវជា 62,1 ភាគរយ​នៃចំនួន​ប្រជាជនអាមេរិក មានអត្រា​ត្រឹមតែ 52,3 ភាគរយ​ប៉ុណ្ណោះ​ក្នុង​ករណី​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ។

    

ការធ្វេសប្រហែសលើជំងឺកូវីដ១៩ធ្វើឱ្យអាមេរិកធ្លាក់ក្នុងគ្រោះមហន្តរាយសិទ្ធិមនុស្សមួយលើក_fororder_微信图片_20210223154241

    ការប្រងើយកន្តើយ​ចំពោះ​សិទ្ធិ​រស់រាន​មានជីវិត ការរើសអើង​ពូជសាសន៍​និងគម្លាត​រវាងអ្នកមាន​និងអ្នកក្រ​ជាដើម សុទ្ធតែបាន​បង្ហាញថា ជំងឺកូវីដ១៩ បានធ្វើឱ្យ​សិទ្ធិមនុស្ស​របស់​ប្រជាជនអាមេរិក​កំពុង​អាប់អួ​ទៅៗ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស