刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកលាតត្រដាងពីពាក្យភូតកុហករបស់រដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធនឹងតំបន់Xinjiang ទាក់ទិននឹងរឿងនេះ ក្រសួងការបរទេសចិនបង្ហាញថា ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមដើម្បីមួលបង្កា់ប្រទេសចិនត្រូវទទួលការជម្រះបញ្ជីពីសច្ចភាព

2021-02-23 15:08:37 cri

ទាក់ទិន​នឹង​ការ​ផ្សាយ​ដំណឹង​នៃ​​វេបសាយ​ព័ត៌មាន​អាមេរិក​ដែល​លាតត្រដាង​ពី​របាយករណ៍​របស់​រដ្ឋាភិបាល​អាមេរិក​ពាក់​ព័ន្ធ​នឹង​តំបន់​​Xinjing​ប្រទេស​ចិន​ថា​ ​ជា​ការ​ប្រឌិត​​ពាក្យ​ចចាមអារ៉ាម ​លោក​WangWenbin​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​នា​ថ្ងៃទី​២២ ខែកុម្ភៈថា​ ​ការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​ ​ការពិតគឺ​​ល្អ​ជា​ជាង​ការ​ខំនិយាយ​ដោះសា​​ ​យុត្តិធម៌​ស្ថិត​ក្នុង​ចិត្ត​របស់​ប្រជាជន​។

លោក​WangWenbin​បាន​ថ្លែងថា​ ​ខាង​យើង​បាន​មើលឃើញ​អត្ថបទ​​ពាក់​ព័ន្ធ​ដែល​វេបសាយ​ព័ត៌មាន​ឯករាជ្យ​អាមេរិក​ឈ្មោះ​Grayzone​បាន​ចុះផ្សាយ​ហើយ​។​ ​ក្នុង​នោះ ​បាន​បង្ហាញ​ពី​ការ​ប្រើប្រាស់​​តួលេខ​ផ្តេសផ្តាស​ ការ​​ប្រឌិត​រឿង​​ផ្ទុយ​ពី​ឡូហ្ស៊ីក​ ​ព្រមទាំង​លាតត្រដាង​មុខមាត់​​ពិត​របស់​លោក​AdrianZenz ​ដោយ​បញ្ជាក់ថា អ្វីដែល​​លើក​ឡើង​ថា​ ​“​រដ្ឋាភិបាល​ប្រទេស​ចិន​ធ្វើ​សកម្មភាប​​ប្រល័យ​ពូជសាសន៍​​ចំពោះ​ជនជាតិ​ភាគ​តិច​នៅ​តំបន់​Xinjiang​”​ជា​ពាក្យ​កុហក​ភូតភរ​សុទ្ធសាធ​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស