郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

  • លោកស៊ីជីនភីងប្រកាសយ៉ាងឱឡារិកថា យុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៃប្រទេសចិនទទួលបានជោគជ័យទាំងស្រុង
  • ចំនួនកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនចិនត្រូវជាជាង៧០ភាគរយនៃចំនួនប្រជាជនក្រីក្រនៅទូទាំងពិភពលោកក្នុងរយៈពេលដូចគ្នា ​ ដែលរួមចំណែកជាកម្លាំងចិនសម្រាប់ជំរុញការកសាងសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ
  • លោកស៊ីជីនភីង៖ បក្ស​កុម្មុយនិស្ត​ចិន​ជា​កម្លាំង​ដឹកនាំ​គួរ​ឱ្យ​ទុកចិត្ត​​បំផុត​​ក្នុង​ការ​ដឹកនាំ​ប្រជាជន​ចិន​បន្ត​​បើកទំព័រ​ប្រវត្តិសាស្ត្រ​​ថ្មី​និង​ឆ្ពោះទៅ​រក​ការ​​​វិវឌ្ឍ​​រីកចម្រើន​​ថ្មី​​
  • លោកស៊ីជីនភីង៖ការអភិវឌ្ឍ​ជនបទ​ជា​ភារកិច្ចសំខាន់​នៃ​​​ការស្តារភាព​រុងរឿង​របស់​ប្រជាជាតិចិនឡើងវិញ ​ត្រូវ​ជំរុញ​ឱ្យ​កសិករ​មានជីវភាព​ធូរធារ​​
  • លោកស៊ីជីនភីង៖ភាពក្រីក្រមិនមែនជាសង្គមនិយមទេ
  • បទវិភាគ៖ មើល “លេខសម្ងាត់លុបបំបាត់ភាពក្រីក្រ”របស់ប្រទេសចិនពីភាពយន្តទូរទស្សន៍ចិន «មនោសញ្ចេតនាចំពោះ ស្រុកកំណើត»
  • Music Radio

    00:00:00 /
    00:00:00

    #CCFR Comment#បទវិភាគ៖ “កាដូពោរពេញទៅដោយភាពកក់ក្តៅ”របស់ប្រទេសចិននឹងក្លាយជាពន្លឺដែលបណ្តេញភាពអាប់អួរនៃជំងឺឆ្លង

    2021-02-23 09:46:34 cri

    នាពេល​ថ្មី​ៗ​កន្ល​ងទៅនេះ ប្រទេស​ចិន​បាន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ដល់​ប្រទេស​ជា​ច្រើន​ជា​បន្ត​បន្ទាប់ ។ បច្ចុប្បន្ន​នេះ ស្រមោល​ខ្មៅ​នៃ​ការ​រីក​រាល​​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​តែ​គ្រប​ដណ្តប់ទៅលើ​ពិភពលោក​ទាំង​មូល​ វ៉ាក់​សាំង​របស់​ប្រទេស​ចិន​បាន​ក្លាយ​ជា​ក្តីសង្ឃឹម​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ដើម្បី​គាំពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ប្រទេស​ខ្លួន​ ដូច្នេះ អ្នក​ផង​ទាំង​ពួង​បាន​ចាត់​ទុក​វ៉ាក់សាំង​ទាំង​នេះជា​“កាដូ​ចូល​ឆ្នាំ​ថ្មីចិន​” ។

          ខណៈពេល​គ្រាលំបាក់ ការ​ផ្តល់​ជំនួយ​វ៉ាក់សាំងជា​បន្ទាន់​របស់ប្រទេស​ចិន​ទទួល​បាន​ការ​កោត​សរសើ​រ​ពី​សំណាក់​ភាគីនានា ។ លោកMnangagwaប្រធានាធិបតី​នៃ​ប្រទេស​ហ្ស៊ីម​បា​វេ​បាន​ថ្លែង​ថា ការ​ដែល​ប្រទេស​ចិន​ផ្តល់​ជំនួយ​វ៉ាក់សាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​ប្រទេស​ហ្ស៊ីមបាវេ​ជា​ដើម​ បាន​បង្ហាញ​ឱ្យ​ឃើញនូវ​តួនាទី​របស់​ប្រទេស​ចិនដែល​គួរ​ឱ្យ​កោត​សរសើរ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩​ជាសកល​ ។ ដោយឡែក​​ នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ជំនួយ​វ៉ាក់សាំង​ការ​ពារ​កូវីដ​១៩​ជា​លើក​ដំបូង​របស់​ប្រទេស​ចិន​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​ភ្នំ​ពេញ រាជធានី​ប្រទេស​កម្ពុជា ទាក់​ទិង​នឹង​រឿង​នេះ សម្តេច​ ហ៊ុនសែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​វ៉ាក់សាំង​ការពារ​កូវីដ​១៩​ដែល​ផលិត​ដោយ​ប្រទេស​ចិន​ត្រូវ​ទទួល​ស្គាល់​ជា​ទូទៅ​ថា មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ចិត្ត​សប្បុរស​ធម៌​​របស់​ចិននិង​ចំណងមិត្តភាព​រវាងប្រជាជន​នៃ​ប្រទេស​ទាំង​ពីរកម្ពុជា​និងចិន ហើយ​មុខ​ជា​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបតិ្តការ​ជា​យុទ្ធ​សា​ស្ត្រ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នៃ​ប្រទេសទាំង​ពីរ ក៏​ដូច​ជា​ជំរុញ​កិច្ច​កសាង​សហគមន៍រួម​វាសនា​តែ​មួយ​នៃ​ប្រទេស​យើង​ទាំង​ពីរ​ផង​ដែរ ។

          គិត​រហូត​ដល់​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​​វ៉ាក់សាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​៥៣​ដែល​បាន​លើក​ឡើង​តម្រូវ​ការ ហើយ​បាន​និង​កំពុង​នាំ​ចេញ​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​ចំនួន​២២ ។

          ប្រការ​ដែល​គួរ​ឱ្យ​លើក​ឡើងនោះ​ គឺ​នៅពីក្រោយ​ដែល​ប្រទេស​ជា​ច្រើន​បាន​និង​កំពុង​ទន្ទឹម​រង់ចាំ​ជា​បន្ទាន់​នូវ​វ៉ាក់សាំងចិន​ បាន​លាត​ត្រដាង​នូវ​បញ្ហា​ជាក់​ស្តែង​និង​តានតឹង​មួយ​ ពោលគឺប្រទេស​ទាំងនេះ​ខ្វះ​ធនធាន​និង​មធ្យោបាយ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ពី​ប្រទេស​លោក​ខាង​លិច ។

          នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោកGuterresអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​វែ​កញែក​ថា បច្ចុប្បន្ន​នេះ ការ​ចាក់​វ៉ាក់សាំង​ជាសកល​លេចចេញ​បាតុភូត​អតុល្យាភាព​និង​មិន​ស្មើភាព​នៅតាម​តំបន់​ខុស​ៗ​គ្នា គិតរហូតដល់បច្ចុប្បន្ន​នេះ មាន​ប្រទេស​ចំនួន​ជាង​១៣០ នៅ​មិន​ទាន់​ចាប់​ផ្តើម​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅឡើយ​ទេ ។ ក្នុង​សនិ្នសីទ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី​បញ្ហា​វ៉ាក់សាំង​ជំងឺ​កូវីដ១៩នៃ​ក្រុម​ប្រឹក្សា​សនិ្តសុខ​អង្គការ​សហប្រជាជាតិ​ដែល​បើក​ធ្វើ​ជា​សាធារណៈនាពេល​កន្លង​ទៅថ្មីៗ​នេះ ប្រទេស​ចិន​បាន​គូសបញ្ជាក់​ម្តង​ទៀត​ថា បណ្តា​ភាគី​នា​នា​គួរ​តែ​ចាប់​ដៃ​គ្នា ដើម្បី​ទប់​ស្កាត់“​វ៉ាក់សាំង​ជាតិ​និយម​” ដើម្បីជំរុញ​ការ​ចែក​ចាយ​វ៉ាក់​សាំង​ដោយ​ស្មើគ្នានិង​សមហេតុ​សមផល​ ។

          ប្រទេស​ចិន​នឹង​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពីសមត្ថភាព​ ដើម្បី​ឱ្យ​វ៉ាក់សាំង​ក្លាយជា​ផលិតផល​សាធា​រណៈដែល​ប្រជាជននៃ​បណ្តា​ប្រទេស​នានា​អាច​ប្រើ​ប្រាស់​បាន​និង​អាច​រ៉ាប់​រង​​ថ្លៃ​វ៉ាក់សាំង​បាន​​ ក្នុ​ងន័យ​ធ្វើឱ្យ​កាដូ​​ពោរពេញទៅ​ដោយ​ភាព​កក់ក្តៅ​របស់​ប្រទេស​ចិន​​ក្លាយ​ជា​ពន្លឺ​ដែល​បណ្តេញភាពអាប់អួរនៃ​ជំងឺ​ឆ្លង​ជា​បន្ត​បន្ទាប់ ៕

     

    #CCFRComment#បទវិភាគ៖ “កាដូពោរពេញទៅដោយភាពកក់ក្តៅ”របស់ប្រទេសចិននឹងក្លាយជាពន្លឺដែលបណ្តេញភាពអាប់អួរនៃជំងឺឆ្លង_fororder_1

    #CCFRComment#បទវិភាគ៖ “កាដូពោរពេញទៅដោយភាពកក់ក្តៅ”របស់ប្រទេសចិននឹងក្លាយជាពន្លឺដែលបណ្តេញភាពអាប់អួរនៃជំងឺឆ្លង_fororder_2

    #CCFRComment#បទវិភាគ៖ “កាដូពោរពេញទៅដោយភាពកក់ក្តៅ”របស់ប្រទេសចិននឹងក្លាយជាពន្លឺដែលបណ្តេញភាពអាប់អួរនៃជំងឺឆ្លង_fororder_3

    #CCFRComment#បទវិភាគ៖ “កាដូពោរពេញទៅដោយភាពកក់ក្តៅ”របស់ប្រទេសចិននឹងក្លាយជាពន្លឺដែលបណ្តេញភាពអាប់អួរនៃជំងឺឆ្លង_fororder_4

     

    អ្នកបកប្រែ:郑磊

    ពិភាក្សា()

    ព័ត៌មានវីដេអូ ច្រើនទៀត  >