ថ្ងៃទី ២០ ខែកុម្ភៈ សន្និសីទស្តីពីការសិក្សានិងអប់រំអំពីប្រវត្តិរបស់បក្សបានរៀបចំនៅទីក្រុងប៉េកាំង។ លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានសង្កត់ធ្ងន់ថា សមមិត្តក្នុងបក្សគ្រប់រូបត្រូវរៀនសូត្រពីប្រវត្តិសាស្ត្រឱ្យបានច្បាស់ដើម្បីយល់ដឹងពីហេតុផល បង្កើនជំនឿចិត្ត គោរពគុណធម៌និងខិតខំអនុវត្ត ។
លោកស៊ីជីនភីងចាត់ទុកប្រវត្តិសាស្ត្រជា "សៀវភៅសិក្សាដ៏ល្អបំផុត" ។ ចាប់ពីឆ្នាំ ១៩២១ រហូតដល់ឆ្នាំ ២០២១ បក្សកុម្មុយនីស្តចិនបានបង្កើត“អច្ឆរិយនយោបាយដ៏ធំបំផុតនៅលើពិភពលោក”។ ក្នុងខណៈខួបលើកទី១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន សូមយើងមកមើលពីលេខសម្ងាត់ទទួលបានជោគជ័យរបស់បក្សកុម្មុយនិស្តចិនតាមរយៈសុន្ទរកថារបស់លោកស៊ីជីនភីង៕