孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង​ ​ប្រធានរដ្ឋចិនថ្លែងថា ​ រួមចំណែកថ្មីនិកាន់តែច្រើនថែមទៀតសម្រាប់មនុស្សជាតិប្រើប្រាស់លំហអវកាសដោយសន្តិភាព

2021-02-23 14:39:02

 

    វេលាព្រឹកថ្ងៃទី២២  ខែកុម្ភៈ ​លោកស៊ីជីនភីង​​​ ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន  ប្រធានរដ្ឋចិ​​ន​​ ​និងជាប្រធានគណៈកម្មាធិការ​យោធាមជ្ឈិមចិន​បានជួបសំណេះសំណាលជាមួយតំណាងបុគ្គលិកដែលចូលរួមការងារសិក្សាស្រាវជ្រាវនិងធ្វើតេស្តដែលជាគម្រោងរុករកភពព្រះចន្ទរបស់ចិនព្រមទាំងយានអវកាស ChangE-5​   ហើយនិងទស្សនាពិរណ៍អំពីគំរូភពព្រះចន្ទនិងសមិទ្ធផលនៃគម្រោងរុករកភពព្រះចន្ទ  ​លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលទទួលបានក្នុងគម្រោងរុករកភពព្រះចន្ទជាពិសេសគឺ​​​ ភារកិច្ចនៃយានអវកាស ChangE-5។លោកបានសង្កត់ធ្ងន់ថា​ ​ ត្រូវផ្សព្វផ្សាយពីស្មារតីរុករកភពព្រះចន្ទ   ផ្សព្វផ្សាយពីឧត្តមភាពនៃ របបទូទាំងប្រទេសបែបថ្មី ​ បន្តធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងផ្នែកបច្ចេកវិទ្យា  ដើម្បីបម្រើដល់ស្ថានការណ៍អភិវឌ្ឍន៍ទូទៅនៃប្រទេសជាតិ  ផ្តើមដំណើរថ្មីនៃការរុករកភពផ្កាយដោយមួយជំហានម្តង ៗ   ​បន្តជំរុញការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍក្នុងកិច្ចការអវកាសរបស់ប្រទេសចិន   ដើម្បីរួមចំណែកថ្មីនិងកាន់តែច្រើនថែមទៀតសម្រាប់មនុស្សជាតិប្រើប្រាស់លំហអវកាសដោយសន្តិភាព៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស