刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី៤៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានបើកធ្វើ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិដាស់តឿនសហគមន៍អន្តរជាតិឱ្យចែកចាយវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ដោយយុត្តិធម៌

2021-02-23 15:07:00 cri

    ថ្ងៃទី​២២ ខែកុម្ភៈតាម​ម៉ោង​ក្នុង​តំបន់ កិច្ចប្រជុំ​លើក​ទី​៤៦​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​បាន​បើក​​ធ្វើ​នៅ​ក្រុង​ហ្សឺណែវ​។​លោក​Guterres​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ដាស់​តឿន​សហគមន៍​អន្តរជាតិ​ឱ្យ​​ចែក​ចាយ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ដោយ​យុត្តិធម៌។

តាមរយៈ​សុន្ទរកថា​នា​ថ្ងៃដដែល ​លោក​Guterresបាន​ចង្អុល​បង្ហាញថា​ ​ជំងឺ​កូវីដ​១៩​បាន​រីករាលដាល​នៅ​ទូទាំង​ពិភពលោក​ ​នេះ​ជា​ការ​បង្ហាញ​ពី​ភាព​ពាក់​ព័ន្ធ​គ្នា​លើ​គ្រប់​វិស័យ​នៃ​មហាគ្រួសារ​របស់​មនុស្សជាតិ​។​យ៉ាង​ណាមិញ​​ជំងឺកូវីដ​១៩​បាន​ធ្វើ​ឱ្យ​ការ​ខ្វែងគំនិត​ ​ភាព​ផុយស្រួយ​និង​ភាព​អយុត្តិធម៌​កាន់​តែ​ស៊ីជម្រៅ ​ហើយ​បង្ក​ជា​ស្នាមប្រេះថ្មី ​បូក​រួម​ទាំង​បញ្ហា​​សិទ្ធិ​មនុស្សផងដែរ​។

លោក​Guterres​បន្តទៀតថា​ ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​យុត្តិធម៌ ​គឺ​ជា​បញ្ហា​ថ្មី​ដែល​សកលលោក​កំពុង​ប្រឈមមុខ​។​ភាព​យុត្តិធម៌​ផ្នែក​វ៉ាក់សាំង​​គឺ​ការ​គាំពារ​សិទ្ធិមនុស្ស​។​​វ៉ាក់សាំង​ជាតិ​និយម​គឺ​មិនគិត​គូ​ពី​សិទ្ធិមនុស្ស​។​វ៉ាក់​សាំង​ចំបាច់​ត្រូវ​ក្លាយ​ទៅ​ជា​ផលិតផល​សាធារណៈជា​សកល​ ​ដើម្បី​ឱ្យ​មនុស្ស​ទាំង​អស់​សុទ្ធតែ​អាច​ប្រើប្រាស់​បាន​៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស