孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYi​ រដ្ឋមន្ត្រីក្រសួងការបរទេសចិនចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៃសន្និសីទលើកទី៤៦នៃក្រុមប្រឹក្សាសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ

2021-02-23 14:42:06

 

    ថ្ងៃទី២២​ ខែកុម្ភៈ  លោកWangYi   សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជា​រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសន្និសីទលើកទី៤៦នៃក្រុមប្រឹក្សាសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូ ។

     លោកWangYiថ្លែងថា​ ​ ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មនិងជំងឺឆ្លងដែលពុំធ្លាប់កើតមានក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅ  តើធ្វើដូចម្តេចទើបអាចជំរុញនិងការពារសិទ្ធិមនុស្ស?គំនិតផ្តួចផ្តើមរបស់ប្រទេសចិនគឺ​៖ទី១  ប្រកាន់ខ្ជាប់នូវទស្សនៈសិទ្ធិមនុស្សដែលតម្កល់ប្រជាជនជាស្នូល ។ ទី២ ប្រកាន់ខ្ជាប់នូវការគួបផ្សំគ្នារវាងសកលភាវូបនីយកម្មសិទ្ធិមនុស្សជាមួយនិងសភាពការណ៍ពិតនៃប្រទេសនីមួយៗ​  ។  ​​ទី៣ ប្រកាន់ខ្ជាប់នូវការជំរុញសិទ្ធិមនុស្សគ្រប់ប្រភេទក្នុងលក្ខណៈជាប្រព័ន្ធ។  ទី៤ ​ប្រកាន់ខ្ជាប់នូវកិច្ចសន្ទនានិងកិច្ចសហប្រតិប្តិតការសិទ្ធិមនុស្សអន្តរជាតិ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស