邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំ​នៃ​ប្រទេសជាច្រើន​បាន​នាំមុខ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ19របស់​ចិន​​ដែល​បង្ហាញ​ពី​ទំនុក​ចិត្តខ្លាំង​លើ​​វ៉ាក់សាំង​​ចិន​

2021-02-23 15:28:47

 

      គិតត្រឹមបច្ចុប្បន្ន​នេះ  ​​មាន​មេដឹកនាំ​​នៃ​ប្រទេស​ជា​ច្រើន​បាន​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​19 ​របស់​ប្រទេសចិន​ជា​សាធារណៈ​ ​ដើម្បី​បង្ហាញ​​ពី​ទំនុក​ចិត្ត​​​ចំពោះ​សុវត្តិភាព​និង​ប្រសិទ្ធភាព​​នៃ​​វ៉ាក់សាំង​ចិន​។

    ថ្ងៃទី១០ខែមករា​ ​លោក​Wavel Ramkalawan ប្រធានាធិបតី​សីស្ហែល​បាន​​​ចាក់​វ៉ាក់សាំង​​កូវីដ19​​របស់​​ក្រុមហ៊ុន​ស៊ីណូហ្វាម (Sinopharm) ប្រទេសចិន​​។

    ថ្ងៃទី១៣ ខែមករាលោក​Joko Widodo​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​​បាន​ចាក់​វ៉ាក់សាំង​កូវីដ19​របស់​ក្រុមហ៊ុន​ SINOVAC​ប្រទេស​ចិន។

    ថ្ងៃទី១៤ ខែមករា ​លោក Recep Tayyip Erdoğanប្រធានាធិបតី​តួកគី​បាន​​ចាក់​វ៉ាក់សាំង​កូវីដ19​របស់​ក្រុមហ៊ុន​ SINOVAC​ប្រទេស​ចិន។

    ថ្ងៃទី៩ខែកុម្ភៈ ​លោកFrancisco Sagasti ​ប្រធានាធិបតី​ប៉េរូ​​បាន​​​ចាក់​វ៉ាក់សាំង​​កូវីដ19​​របស់​ក្រុមហ៊ុន​ស៊ីណូហ្វាម (Sinopharm)​ប្រទេស​ចិន​​។

    ថ្ងៃទី១២ខែកុម្ភៈ​លោកSebastián Piñeraប្រធានាធិបតី​​ស៊ីលីបាន​​ចាក់​វ៉ាក់សាំង​កូវីដ19​របស់​ក្រុមហ៊ុន​ SINOVAC​ប្រទេស​​ចិន។

​    ថ្ងៃទី​១៥ ខែកុម្ភៈ​លោក​ Teodoro Obiang Nguema Mbasogoប្រធានាធិបតី​​ហ្គីណេអេក្វាទ័រ​បាន​​​ចាក់​វ៉ាក់សាំង​​កូវីដ19​របស់​ក្រុមហ៊ុន​ស៊ីណូហ្វាម (Sinopharm)​ប្រទេសចិន​​។

    លោក​Piñera ប្រធានាធិបតី​​ស៊ីលី​បាន​ថ្លែងថា  ​​វ៉ាក់សាំង​ចិន​មានសុវត្តិភាពនិងប្រសិទ្ធភាព​ ​ដែល​នឹង​ជួយ​ឱ្យ​យើង​​យកឈ្នះ​លើ​ការប្រយុទ្ធ​​នឹង​ជំងឺឆ្លង​​នឹង​ ​ជា​​ក្តីសង្ឃឹម​នៃ​ការស្តារ​ជីវភាព​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើងវិញ​។​ ​លោក​​Obiang ​ប្រធានាធិបតី​​ហ្គីណេអេក្វាទ័រ​បាន​ថ្លែងថា ​​គិត​ត្រឹម​បច្ចុប្បន្ន​ ​​​អ្នកដែលបាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​19​របស់​ប្រទេស​ចិន​គ្មាន​​ប្រតិកម្មមិនល្អ​ទេ ​វ៉ាក់សាំង​ការពារ​កូវីដ​19​របស់​ចិន​​​មាន​លក្ខណៈ​ជំនាញ​បំផុត​​​៕

មេដឹកនាំ​នៃ​ប្រទេសជាច្រើន​បាន​នាំមុខ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ19របស់​ចិន​​ដែល​បង្ហាញ​ពី​ទំនុក​ចិត្តខ្លាំង​លើ​​វ៉ាក់សាំង​​ចិន​_fororder___172.100.100.3_temp_9500049_1_9500049_1_1_75145649-036a-4663-b108-50baef55509e

មេដឹកនាំ​នៃ​ប្រទេសជាច្រើន​បាន​នាំមុខ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ19របស់​ចិន​​ដែល​បង្ហាញ​ពី​ទំនុក​ចិត្តខ្លាំង​លើ​​វ៉ាក់សាំង​​ចិន​_fororder___172.100.100.3_temp_9500049_1_9500049_1_1_e37085f4-3f49-414b-8912-84579493aab5

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស