徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

  • លោកស៊ីជីនភីងប្រកាសយ៉ាងឱឡារិកថា យុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៃប្រទេសចិនទទួលបានជោគជ័យទាំងស្រុង
  • ចំនួនកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនចិនត្រូវជាជាង៧០ភាគរយនៃចំនួនប្រជាជនក្រីក្រនៅទូទាំងពិភពលោកក្នុងរយៈពេលដូចគ្នា ​ ដែលរួមចំណែកជាកម្លាំងចិនសម្រាប់ជំរុញការកសាងសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ
  • លោកស៊ីជីនភីង៖ បក្ស​កុម្មុយនិស្ត​ចិន​ជា​កម្លាំង​ដឹកនាំ​គួរ​ឱ្យ​ទុកចិត្ត​​បំផុត​​ក្នុង​ការ​ដឹកនាំ​ប្រជាជន​ចិន​បន្ត​​បើកទំព័រ​ប្រវត្តិសាស្ត្រ​​ថ្មី​និង​ឆ្ពោះទៅ​រក​ការ​​​វិវឌ្ឍ​​រីកចម្រើន​​ថ្មី​​
  • លោកស៊ីជីនភីង៖ការអភិវឌ្ឍ​ជនបទ​ជា​ភារកិច្ចសំខាន់​នៃ​​​ការស្តារភាព​រុងរឿង​របស់​ប្រជាជាតិចិនឡើងវិញ ​ត្រូវ​ជំរុញ​ឱ្យ​កសិករ​មានជីវភាព​ធូរធារ​​
  • លោកស៊ីជីនភីង៖ភាពក្រីក្រមិនមែនជាសង្គមនិយមទេ
  • បទវិភាគ៖ មើល “លេខសម្ងាត់លុបបំបាត់ភាពក្រីក្រ”របស់ប្រទេសចិនពីភាពយន្តទូរទស្សន៍ចិន «មនោសញ្ចេតនាចំពោះ ស្រុកកំណើត»
  • Music Radio

    00:00:00 /
    00:00:00

    អ្នកដឹកនាំរដ្ឋាភិបាលចិនថ្លែងសុន្ទរកថាជាលើកដំបូងនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស

    2021-02-23 10:45:21 cri

        ថ្ងៃទី ២២ ខែកុម្ភៈ លោកវ៉ាងវិនពីន អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​ថា កិច្ចប្រជុំ​ជាន់ខ្ពស់​នៃសន្និសីទ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​លើកទី ៤៦ បានបើកធ្វើ​ពី​ថ្ងៃទី ២២ ដល់ ២៤ ខែកុម្ភៈ លោកវ៉ាងយី សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​និងជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​នឹង​តំណាងឱ្យ​រដ្ឋាភិបាលចិន​ឡើង​ថ្លែងសុន្ទរកថា ដើម្បី​ចែករំលែក​ទស្សនៈ ការអនុវត្ត​និ​ងបទពិសោធន៍​ក្នុងការការពារ​សិទ្ធិមនុស្ស​នៃប្រទេសចិន​ ព្រមទាំង​តំណាងឱ្យ​ភាគីចិន​លើកឡើង​មតិយោបល់​និង​គោលគំនិត​អំពី​អភិបាលកិច្ច​សិទ្ធិមនុស្ស​ជាសកល ក្នុងន័យជំរុញ​ការបង្កើត​សហគមន៍​រួមវាសនា​មនុស្សជាតិ ។ នេះគឺជា​លើកទី ១ ដែល​អ្នកដឹកនាំ​រដ្ឋាភិបាលចិន​បានឡើង​ថ្លែងសុន្ទរកថា​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ។

        លោកវ៉ាងវិនពីន​ថ្លែងថារដ្ឋាភិបាលចិន​យកចិត្តទុកដាក់ខ្ពស់​នូវ​ការជំរុញ​និងការការពារ​សិទ្ធិមនុស្ស ប្រកាន់ខ្ជាប់​ទស្សន​សិទ្ធិមនុស្ស​ដែលតម្កល់​ប្រជាជន​ជាស្នូល បាន​បង្កើតជាផ្លូវ​អភិវឌ្ឍន៍​សិទ្ធិមនុស្ស​ដែលសមស្របនឹង​សភាពការណ៍​ជាតិចិន​ដោយជោគជ័យ និងទទួលបាន​សមិទ្ធផល​ផ្នែក​សិទ្ធិមនុស្ស​ដ៏គួរឱ្យ​កត់សម្គាល់ ។ ប្រទេសចិន​បានចូលរួម​យ៉ាងសកម្មនូវ​យន្តការ​ការងារ​សិទ្ធិមនុស្ស​ពហុភាគី ដូចជា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ជាដើម ដើម្បី​រួមចំណែក​ជាពុទ្ធិចិននិង​ផែនការចិន​សម្រាប់​អភិបាលកិច្ច​សិទ្ធិមនុស្ស​ជាសកល ៕

    អ្នកបកប្រែ:徐晓霞

    ពិភាក្សា()

    ព័ត៌មានវីដេអូ ច្រើនទៀត  >