孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនរៀបចំពិធីជួបជុំបុណ្យចូលឆ្នាំចិន​ លោកស៊ីជីនភីង​​​​​​ ប្រធានរដ្ឋចិនថ្លែងសុន្ទរកថា

2021-02-11 14:23:24

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនរៀបចំពិធីជួបជុំបុណ្យចូលឆ្នាំចិន​  លោកស៊ីជីនភីង​​​​​​  ប្រធានរដ្ឋចិនថ្លែងសុន្ទរកថា_fororder_1127090401_16129604454061n

    វេលាព្រឹកថ្ងៃទី១០ខែកុម្ភៈ  គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំពិធីជួបជុំបុណ្យចូលឆ្នាំចិនឆ្នាំឆ្លូវ២០២១នៅវិមានសភាប្រជាជន។លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ​ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មការ​យោធាមជ្ឈិមចិន​បានថ្លែងសុន្ទរកថា​ ​តំណាងឱ្យ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនជូនពរឆ្នាំថ្មីចំពោះប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន​ បងប្អូនជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុង​​​   ម៉ាកាវ​និងតំបន់តៃវ៉ាន់  និងជនជាតិចិននៅបរទេស។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនរៀបចំពិធីជួបជុំបុណ្យចូលឆ្នាំចិន​  លោកស៊ីជីនភីង​​​​​​  ប្រធានរដ្ឋចិនថ្លែងសុន្ទរកថា_fororder_1127090401_16129604941011n

    លោកស៊ីជីនភីងបានសង្កត់ធ្ងន់ថា  ​ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ​  គណៈបក្សកុម្មុយនិស្តចិនបានប្រកាន់ខ្ជាប់នូវគោលបំណងដើមដែលស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិន ​   មិនខ្លាចការលំបាកនិងឧបសគ្គ  មិនខ្លាចការបង្ហូរឈាមពលីជីវិត ហើយទទួលបានគាំទ្រយ៉ាងទូលំទូលាយពីប្រជាជនចិនចំនួន1400លាននាក់​​។យើងត្រូវតែបន្តខិតខំប្រឹងប្រែង ​​​ឆ្ពោះទៅមុខ​​​  ​ហើយនិងបន្តចូលរួមចំណែកថ្មីៗនិងកាន់តែច្រើនដល់បុព្វហេតុខ្ពង់ខ្ពស់នៃសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ។

    លោកស៊ីជីនភីងបានសង្កត់ធ្ងន់ទៀតថា   នៅក្នុងវប្បធម៌ចិន​   គោគឺជានិមិត្តរូបនៃការខិតខំប្រឹងប្រែង ​  ការឧទ្ទិស ការឈានទៅមុខ ​និងកម្លាំង។នៅតាមផ្លូវឈានទៅមុខ​​  យើងនឹងបង្កើតភាពរុងរឿងថ្មីជាប្រវត្តិសាស្ត្រក្នុងយុគសម័យថ្មីដោយកម្លាំងគោដែលមិនខ្លាចការលំបាកនិងមិនខ្លាចការនឿយហត់ ។

    មេដឹកនាំចិនមានលោកLiKeqiang លោក Li zhan shu លោក​WangYang លោកZhaoLeji  ​ លោកHanZheng  លោកWangQishanបានចូលរួមពិធីជួបជុំ៕

 

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនរៀបចំពិធីជួបជុំបុណ្យចូលឆ្នាំចិន​  លោកស៊ីជីនភីង​​​​​​  ប្រធានរដ្ឋចិនថ្លែងសុន្ទរកថា_fororder_1127090401_16129604731701n

 

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនរៀបចំពិធីជួបជុំបុណ្យចូលឆ្នាំចិន​  លោកស៊ីជីនភីង​​​​​​  ប្រធានរដ្ឋចិនថ្លែងសុន្ទរកថា_fororder_1127090401_16129633823261n

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស