邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

CMGសូមអញ្ជើញទស្សនិកជនពិភពលោកទាំងមូលចូលរួមទស្សនា«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២១»

2021-02-11 23:45:49

 

      យប់ថ្ងៃទី ១១ ខែ​កុម្ភៈ​​ ​ឆ្លៀត​ឱកាស​​បុណ្យចូល​ឆ្នាំថ្មីប្រពៃណីចិន​​​ ​​​«រាត្រីសមោសរ​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​២០២១» ​​នៃ​អគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈឹម​ចិន​(CMG) ​(ដែលតាមភាសាចិន​ហៅកាត់ថា chūnwǎn/春晚 ​)ដែល​​បាន​សំដែង​កម្មវិធី​​ដោយ​វិធី​បច្ចេកវិទ្យា​ថ្មីៗ​ ​បាន​ផ្សាយផ្ទាល់ដល់​ទូទាំង​ពិភពលោក  ​​ដើម្បី​​ផ្តល់ជូន​​ការសំដែង​សិល្បៈ​វប្បធម៌ដ៏ឆ្នើម​ដល់

​ទស្សនិកជន​ពិភពលោក។​​

       រាត្រីសមោសរ​​ chūnwǎn/春晚 ​ជា​​​រាត្រីសមោសរ​​វប្បធម៌​សិល្បៈ​​លក្ខណៈ​ចម្រុះ​ទ្រង់ទ្រាយធំ​ នៃ​អគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈឹម​ចិន​(CMG) ​ដែល​ផ្សាយផ្ទាល់​នៅ​យប់​ដាច់​ឆ្នាំ​ចាស់​ប្រពៃណីចិន​ជា​រៀងរាល់​ឆ្នាំ  ​ដោយ​មាន​របៀប​សិល្បៈ​ច្រើន​ប្រភេទ​ដូចជា​បទចម្រៀង ​របាំ ​​ហ៊ី ល្ខោន​ជាដើម ​។ ​​​រយៈពេល​ជាង​ ៣០ ឆ្នាំ​កន្លង​មកនេះ  ​គ្រួសារទាំងមូល​ជួបជុំ​​គ្នា​ទស្សនា​កម្មវិធី​​​រាត្រីសមោសរ​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​​ដើម្បី​រង់​ចាំ​ទទួល​ឆ្នាំថ្មី​​បាន​ក្លាយជា​​ទំនៀម​ទម្លាប់​ថ្មី​របស់​ប្រជាជន​ចិន​។​​​

      កម្មវិធី​នៃ​រាត្រីសមោសរ​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​/chūnwǎn/春晚 ​ឆ្នាំ​២០២១នេះ ​​បាន​បង្ហាញ​នូវ​​​ប្រធានបទ​ស្តីពី ​សមទ្ធិផល​នៃការ​ចេញផុតពី​ភាពក្រីក្រ​របស់​ប្រទេស​ចិន​​  ​សមិទ្ធផល​នៃការបង្ការ​ការពារ​ជំងឺ​ឆ្លង​ ​និង​លក្ខណៈពិសេស​នៃ​វប្បធម៌​ប្រពៃណីចិន​​។  ​ក្រៅពី​​ទូរទស្សន៍​  ​​កម្មវិធី​នេះ​ក៏បាន​ផ្សាយ​ផ្ទាល់​តាម​វេទិការ​ព័ត៌មាន​ថ្មី​ជាច្រើន​ផងដែរ​តាមរយៈ​​វិធីបច្ចេកវិទ្យា​ថ្មី​ដូចជា ​“AI+3Dដែលមិនបាច់ពាក់វែនតា”  (AI+VR naked-eye 3D technology)  ​ជាដើម  ​ដើម្បី​ឱ្យ​ទស្សនិកជន​​អាច​​ចាប់អារម្មណ៍​កាន់តែ​ល្អ​ដូចនៅនឹងកន្លែង​។ ​ ​​ប្រព័ន្ធ​សារព័ត៌មាន​​ជាង​៦០០ ​នៃ​ប្រទេស​និងតំបន់​ចំនួន​ជាង ​១៧០ ​​ដូចជា​អាមេរិក ​បារាំង  ​អ៊ីតាលី  ​​រុស្ស៊ី ​​​ជប៉ុន ​ អូស្រាលី ​ឥណ្ឌា ​អារ៉ាប់រួម  ​ម៉ាឡេស៊ី  ​អាហ្វ្រិក​ខាង​ត្បូង​​ជាដើម​​បាន​​ផ្សាយ​ផ្ទាល់​និង​​ផ្សាយព័ត៌មាន​អំពី​ ​«រាត្រីសមោសរ​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​២០២១» ​នៃ​CMG ​៕​

#The2021SpringFestivalGalaCMG #春晚

 

អ្នកបកប្រែ:邓倩

ពិភាក្សា()