ថ្ងៃទី ១១ ខែកុម្ភៈនេះ ជាថ្ងៃដាច់ឆ្នាំចាស់ប្រពៃណីចិន។ កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២១» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិន(CMG) នឹងជួបនឹងទស្សនិកជនពិភពលោកនៅយប់នេះ។កម្មវិធីសំដែងសិល្បៈនៃរាត្រីសមោសរមានច្រើនប្រភេទ ដែលពាក់ព័ន្ធនឹងប្រធានបទស្តីពី ប្រវត្តិសាស្ត្រ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន សមទ្ធិផលនៃការចេញផុតពីភាពក្រីក្ររបស់ចិន និងសមិទ្ធផលនៃការបង្ការការពារជំងឺឆ្លងជាដើម។
ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព័ន្ធសារព័ត៌មានជាង៤០០ នៃប្រទេសនិងតំបន់ចំនួនជាង 60 ដូចជាអាមេរិក រុស្ស៊ី អាល្លឺម៉ង់ ជប៉ុន សិង្ហបុរីជាដើមបានតាមដានយកចិត្តទុកដាក់ខ្ពស់ចំពោះការត្រៀមរៀបចំ «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២១» នៃCMG ដោយបានផ្សព្វផ្សាយថា នេះជាការសំដែងសិល្បៈកម្រិតខ្ពស់ ដែលជាកម្មវិធីទូរទស្សន៍ទាក់ទាញបានទស្សនិកជនចំនួនច្រើនបំផុតលើលោក គួរឱ្យកត់សម្គាល់។