邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi# ពាក្យជូនពរឆ្នាំថ្មីរបស់ថ្នាក់ដឹកនាំចិន

2021-02-10 13:43:37

ទំនៀម​ទំលាប់​បិទ春联/​​ Chunlian ​​ដែលជា​​ពាក្យទំនឹម​ជូនពរឆ្នាំថ្មី​ប្រពៃណីចិន​មាន​ប្រវត្តិសាស្ត្រ​ជាង១​ពាន់ឆ្នាំ​ហើយ​។ ​​ជនជាតិចិន​​បិទ​​春联/ Chunlian ​​នៅលើ​ទ្វារ​នៅ​យប់​ដាច់​ឆ្នាំ ​ ​ដើម្បី​បួងសួង​ឱ្យ​មាន​អនាគតល្អបវរ​​ត្រចះត្រចង់​​ដូច​​​​ព្រះអាទិត្យ​ចាំង​រស្មី​ភ្លឺ​​ចិញ្ចាច​​ក្នុង​​និទាឃរដូវ​​។ ​​春联/​ Chunlian ​តែង​ប្រើ​ឃ្លា​កំណាព្យ​​​​ដើម្បី​បង្ហាញ​នូវ​​ការ​រំពឹង​ទុក​​​ ចំពោះ​ជីវភាព​រស់នៅ​​ក្នុង​​​ឆ្នាំថ្មី​ ​ដែល​​បិទ​នៅ​សងខាង​ទ្វារ​  ​ ខណៈ​ក្រដាស​ដែល​បិទ​លើ​ធ្នឹម​ទ្វារ​ ​គឺជា​ពាក្យ​ស្នូល​​នៃ​សេចក្តីប្រាថ្នា។​​

      ខ្លឹមសារនៃពាក្យទំនឹម ​春联 / Chunlian ​ភាគច្រើន​ដកស្រង់​ពីរឿងនិទាន​ប្រពៃណីចិន​។ ​រឿងនិទាន​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​ជាញឹកញាប់​ក្នុងជីវភាពប្រចាំថ្ងៃ​  ​ហើយមេដឹកនាំ​ប្រទេសចិន​ក៏តែងដកស្រង់​ឃ្លាទាំងនេះ ​ដើម្បីបង្ហាញនូវ ​ការជូនពរ ​ការរំពឹងទុក ​និងការលើកទឹកចិត្ត​ជាដើម។

      ពិភពលោទាំងមូល​គឺជាគ្រួសារតែមួយ។ ​​ថ្ងៃនេះវិទ្យុមិត្តភាពកម្ពុជាចិន​តាមរាយៈពាក្យទំនឹម ​春联/ Chunlian​ ចំនួន ៧ ​ដូចខាងក្រោមនេះ សូមគោរពជូន​ពរឆ្នាំថ្មីប្រពៃណី​ចិនដល់​លោកអ្នក។​  ​​​«每个人都了不起 / ​មនុស្សគ្រប់គ្នាសុទ្ធតែ​​អស្ចារ្យណាស់! »  ​«此心安处是吾乡 ​/ ​កន្លែងដែល​ធ្វើ​ឱ្យ​ស្ងប់ចិត្ត​​គឺស្រុកកំណើត»។​​

      ស្វាគមន៍លោកអ្នក​​ចែករំលែក​រូបភាពពាក្យទំនឹម​ទាំងនេះ​​ទៅឱ្យញាតិមិត្ត​របស់លោកអ្នក​  ​សូមយើងរួមគ្នាជូនពរ​ពិភពលោក​មានសិរីមង្គល ​គ្រួសារទាំងអស់មានសុខសុវត្ថិភាព!

 

 

#AboutXi# ពាក្យជូនពរឆ្នាំថ្មីរបស់ថ្នាក់ដឹកនាំចិន_fororder_对联kh 1

ការ​ឡក​ម៉ុងសាយ​និងដុតផាវ ​ ជា​ទំនៀម​ទម្លាប់​​ចូលឆ្នាំ​ថ្មី​ប្រពៃណីរបស់​ប្រទេស​ចិន ​រីឯ​ការ​ទស្សនា​កម្មវិធី​​​​រាត្រីសមោសរ​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ចិន​​គឺជា​​ទំនៀម​ទម្លាប់​​​ចូលឆ្នាំ​ថ្មី​របស់​ប្រជាជនចិន​។ ​ឆ្នាំថ្មី​​ខិតជិតមកដល់ហើយ​ !​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស