ថ្ងៃទី៥ខែកុម្ភៈ ការសមលើកទី ៣ នៃរាត្រីសមោសរអបអរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២១បានប្រព្រឹត្តនៅអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតាមពេលកំណត់។ ការសមលើកនេះបានប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីផ្តល់ជូនចំណីចក្ខុដ៏ថ្មីប្លែកក្នុងន័យបន្ថែមបរិយាកាសកាន់តែសប្បាយរីករាយជូនទស្សនិកជន។
រាត្រីសមោសរលើកនេះបានរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងការសម្តែង ផ្សារភ្ជាប់ភាពសិប្បនិម្មិតជាមួយយពិភពជាក់ស្តែង ដោយប្រើប្រាស់បច្ចេកវិទ្យា AR XR និងបច្ចេកទេសថត ភាពយន្ត ដើម្បីបង្ហាញពីទិដ្ឋភាពកម្រមាននៅលើឆាកសម្តែងធម្មតា។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអនុវត្តតាមស្តង់ដារខ្ពស់បំផុត ដោយចាត់វិធានការនិងសំណូមពរតឹងរ៉ឹងបំផុតក្នុងការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងក្នុងពេលរៀបចំរាត្រីសមោសរលើកនេះ ដោយបានធ្វើតេស្តអាស៊ីតនុយក្លេអ៊ិចចំពោះបុគ្គលិកការងារនិងអ្នកសម្តែង ព្រមទាំងបរិស្ថានជុំវិញ ធ្វើការគ្រប់គ្រងដោយបិទជិតចំពោះទីតាំងផ្សាយផ្ទាល់សំខាន់និងតំបន់ពាក់ព័ន្ធ៕