孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងជូនពរឆ្នាំថ្មីប្រពៃណីចិនដល់ប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន

2021-02-06 11:18:20

    មុនបុណ្យចូលឆ្នាំថ្មីប្រពៃណី ​លោកស៊ីជីនភីង ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលកំពុងចុះត្រួតពិនិត្យការងារនៅខេត្តGuiZhouបានផ្ញើការជូនពរឆ្នាំថ្មីប្រពៃណីចិនដល់ប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិននៅភូមិជនជាតិMiaoដែលស្ថិតនៅភាគខាងលិចនៃខេត្តGuiZhou។លោកស៊ីជីនភីងបានថ្លែងថា​​  ក្នុងឱកាសដែលឆ្នាំឆ្លូវតាមចន្ទគតិជិតមកដល់ ខ្ញុំសូមជូនពរឆ្នាំថ្មីទុកជាមុនដល់ប្រជាជនទូទាំងប្រទេសចិននៅទីនេះ។ខ្ញុំសូមជូនពរប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិនមានសុខភាពល្អ  គ្រួសារមានសុភមង្គល​ ការងារប្រកបដោយជោគជ័យ មានសិរីមង្គលក្នុងឆ្នាំ ​​​  ហើយសូមជូនពរប្រទេសដ៏មហិមារបស់យើងមានភាពរុងរឿងនិងថ្កុំថ្កើង ។

ដំណើរទស្សនកិច្ចទៅកាន់ខេត្តGuiZhouលើកនេះ   លោកស៊ីជីនភីងបានអញ្ជើញទៅពិនិត្យមើលអេកូបរិស្ថាននិងគុណភាពទឹកនៃទន្លេWu Jiang។លោកបានថ្លែងថា​  អេកូបរិស្ថានល្អគឺជាឧត្តមភាពនៃការអភិវឌ្ឍនិងប្រកួតប្រជែងដ៏ធំបំផុតរបស់ខេត្តGuiZhou ដូចនេះ ត្រូវបន្តធ្វើការងារស្តីពី“ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់”ឱ្យបានល្អ។

    ឧស្សហកម្មទិន្នន័យធំនិងសេដ្ឋកិច្ចឌីជីថលគឺជានាមប័ណ្ណច្នៃប្រឌិតថ្មីដែលខេត្តGuiZhouបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។តេឡេស្កូទំហំ ៥០០ ម៉ែត្រ(ហៅកាត់FAST)ដែលស្ថិតនៅខេត្តGuiZhouគឺជាកែវយឹតទស្សន៍វិទ្យុធំបំផុត របស់ពិភពលោក។ ព្រឹកថ្ងៃទី ៥ ខែកុម្ភៈ លោកស៊ីជីនភីងបានជួបសំណេះសំណាលជាមួយអ្នកទទួលបន្ទុកគម្រោងFASTនិងអ្នកជំនាញខាងការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។លោកស៊ីជីនភីងបានគូសបញ្ជាក់ថា  ដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ យើងត្រូវប្រកាន់ខ្ជាប់នូវការចាត់ទុកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាអាទីភាពនិង ដើរតួនាទីគន្លឹះនៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស