邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

  • លោកស៊ីជីនភីងប្រកាសយ៉ាងឱឡារិកថា យុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៃប្រទេសចិនទទួលបានជោគជ័យទាំងស្រុង
  • ចំនួនកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនចិនត្រូវជាជាង៧០ភាគរយនៃចំនួនប្រជាជនក្រីក្រនៅទូទាំងពិភពលោកក្នុងរយៈពេលដូចគ្នា ​ ដែលរួមចំណែកជាកម្លាំងចិនសម្រាប់ជំរុញការកសាងសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ
  • លោកស៊ីជីនភីង៖ បក្ស​កុម្មុយនិស្ត​ចិន​ជា​កម្លាំង​ដឹកនាំ​គួរ​ឱ្យ​ទុកចិត្ត​​បំផុត​​ក្នុង​ការ​ដឹកនាំ​ប្រជាជន​ចិន​បន្ត​​បើកទំព័រ​ប្រវត្តិសាស្ត្រ​​ថ្មី​និង​ឆ្ពោះទៅ​រក​ការ​​​វិវឌ្ឍ​​រីកចម្រើន​​ថ្មី​​
  • លោកស៊ីជីនភីង៖ការអភិវឌ្ឍ​ជនបទ​ជា​ភារកិច្ចសំខាន់​នៃ​​​ការស្តារភាព​រុងរឿង​របស់​ប្រជាជាតិចិនឡើងវិញ ​ត្រូវ​ជំរុញ​ឱ្យ​កសិករ​មានជីវភាព​ធូរធារ​​
  • លោកស៊ីជីនភីង៖ភាពក្រីក្រមិនមែនជាសង្គមនិយមទេ
  • បទវិភាគ៖ មើល “លេខសម្ងាត់លុបបំបាត់ភាពក្រីក្រ”របស់ប្រទេសចិនពីភាពយន្តទូរទស្សន៍ចិន «មនោសញ្ចេតនាចំពោះ ស្រុកកំណើត»
  • Music Radio

    00:00:00 /
    00:00:00

    សកម្មភាព“រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ឆ្នាំ២០២១បានចាប់ផ្តើម

    2021-02-04 18:33:39

     

    ថ្ងៃទី៤ ខែកុម្ភៈ ​​សកម្មភាព“រីករាយ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន”​ឆ្នាំ២០២១​បាន​ចាប់ដំណើរការ​នៅ​ទីក្រុង​ប៉េកាំង ពិធីសម្ពោធបាន​ផ្សាយ​ផ្ទាល់​ទៅកាន់​ពិភពលោក​។ ​លោក HuHeping ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន ​លោក ShenHaixiong ​​​អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ថ្លែង​សុន្ទរកថា​តាម​អនឡាញ​ដោយឡែក​ពីគ្នា  ​ហើយ​បាន​រួមគ្នា​​ប្រកាស​ថា​សកម្មភាព​សកលលោក​ក្រោមប្រធានបទ​ “រីករាយ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន”​ឆ្នាំ២០២១ ​បាន​ចាប់ផ្តើម​ជាផ្លូវការ។​​​

    សកម្មភាព“រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ឆ្នាំ២០២១បានចាប់ផ្តើម_fororder_微信图片_20210204194225

          ​ លោក Hu Heping​​ ​​បាន​ថ្លែង​សុន្ទរកថា​ថា  ​​ប៉ុន្មាន​ឆ្នាំ​កន្លង​នេះ ​សកម្មភាព “រីករាយ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន” ​បាន​​ទៅដល់​ប្រទេស​និង​តំបន់​ជាច្រើន​លើ​លោក​ ​បាន​ក្លាយជា​​វេទិការ​ដែល​ចិន​និង​មិត្ត័ភក​​ពិភពលោក​រួមគ្នាអបអរ​បុណ្យ​ប្រពៃណី ​ចែករំលែក​វប្បធម៌ចិន ​និង​រួមគ្នាឆ្លង​ពេលវេលា​ដ៏សប្បាយ​រីករាយ។ ​​សកម្មភាព “រីករាយ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន” ​​ឆ្នាំ២០២១​នេះ ​នឹង​ផ្សាយជូន​ទស្សនិកជន​ទូទាំងពិភពលោក​តាម​អនឡាញ ​ នឹង​បន្ត​​ផ្ញើ​ក្តីជូនពរ​ឆ្នាំថ្មី​និង​​បរិយាកាស​​សិរិមង្គល​ដល់​កន្លែង​កាន់តែ​ច្រើន​។​ ​សង្ឈឹម​ថា​​សកម្មភាព “រីករាយ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន” ​បន្ត​​ជំរុញ​​ការផ្លាស់ប្តូរ​វប្បធម៌និងទេសចរណ៍អន្តរជាតិ ​ដើម្បី​រឹត​ចំណងមិត្តភាព​​រវាង​បណ្តា​ប្រទេស​នានា​ឱ្យ​បាន​កាន់តែ​ស៊ីជម្រៅ។​​

          លោក Shen Haixiong​​​  បាន​ថ្លែងថា  ​​តាមរយៈ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិន​​​​យើង​មិនគ្រាន់តែ​នឹង​ចាប់អារម្មណ៍​​ដល់​​​កម្លាំង​រស់រវើក​​​នៃ​អរិយធម៌​ដែល​​មាន​​ប្រវត្តិសាស្ត្រ​ជាង​៥​ពាន់ឆ្នាំ​​​ប៉ុណ្ណោះទេ ​​ថែម​ទាំង​អាច​​ស្វែងយល់​កាន់តែ​ច្បាស់​នូវ​​​មនោសញ្ចេតនា​ដែល​​វប្បធម៌​​តភ្ជាប់​គ្នា​ ​និង​ទស្សនៈ​តម្លៃ​រួម​នៃ​មនុស្សជាតិ​ ពោលគឺ ​--  ​បួងសួង​សុខភាព​ ​ស្វែងរក​សុភមង្គល ​រួមគ្នាអបអរ​សន្តិភាព​។ ​សង្ឈឹម​ថាតាម​រយៈ​សកម្មភាព “រីករាយ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន” ​បញ្ជូន​ការជូនពរ​​ដ៏​ស្មោះ​ដល់​ប្រជាជន​ពិភពលោក ​​បង្កើន​ការយោគយល់​ចំពោះ​ចិន​នៃ​សហគមន៍​អន្តរជាតិ  ​ក៏ដូចជា​​បង្កើត​​ស្ពាន​មិត្តភាព​ផ្លាស់ប្តូរ​រវាង​វប្បធម៍​ចិន​និង​វប្បធម៌​អន្តរជាតិ​​។ ​សង្ឈឹម​ដែរថា​​តាមរយៈ​​ផលិតផល​​វប្បធម៌​ឆ្នើម​របស់​ប្រទេសចិន​​​ គ្រប់​ប្រទេស​នឹង​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ថា ​ទស្សនគំនិត​អំពី​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ ​មិនគ្រាន់តែជា​ទស្សនៈតម្លៃ​ម្យ៉ាង​​នោះទេ ​ក៏​កាន់តែ​ជា​​ជម្រើស​នៃ​ជីវភាព ​ជា​ការអំពាវនាវ​​បន្ទាន់​ផងដែរ​​។​​

     

    សកម្មភាព“រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ឆ្នាំ២០២១បានចាប់ផ្តើម_fororder_微信图片_20210204194233

    សកម្មភាព“រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ឆ្នាំ២០២១បានចាប់ផ្តើម_fororder_微信图片_20210204194238

    ក្នុង​ពិធី​សម្ពោធ​បើក ​​រោង​ល្ខោន​ជាតិ​ចិន​ ​ ​ក្រុមភ្លេង​ជនជាតិ​ចិន ​​ក្រុម​ក្បាច់គុន​​ជាតិ​ចិន ​​បាន​សហការ​នឹង​​សិល្បក​សិល្បការិនី​ប្រទេស​ជាច្រើន​មកពី​​សហរដ្ឋ​អាមេរិក ​​កាមេរូន ​អុយក្រែន ​ជាដើម ​ដើម្បី​សំដែង​របាំ​​​​ ​និង​​​ការប្រគុំតន្ត្រី​​ ដើម្បី​​​ជូនពរ​ឆ្នាំថ្មីប្រពៃណីចិន​​ដល់​ទស្សនិកជន​​ទូទាំងភពលោក។​​

    សូមបញ្ជាក់ថា ​​​សកម្មភាព“រីករាយ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន”​ឆ្នាំ២០២១​នឹង​ផ្សាយ​តាម​អនឡាញ​ ​​ដែល​នឹង​សំដែង​សកម្មភាព​​វប្បធម៌​ប្រពៃណីចិន ​និង​វប្បធម៌​​អរូបិយ​របស់​ចិន​ ​ដែល​​សម្បូរ​ដោយ​លក្ខណៈពិសេស​នៃ​បុណ្យ​ចូលឆ្នាំថ្មី​ចិន​ និង​ជា​និមិត្តរូបនៃ​វប្បធម៌​​ចិន​  ​នឹង​ផ្តល់ជូន​នូវ​កម្មវីធី​​ស្វែងយល់​ផ្នែក​វប្បធម៌​និង​ទេសចរណ៍​ចិន​ដ៏​ស្រស់​ឆើតឆើយ​  ​​ក៏ដូចជា​ការសំដែង​​របស់​សិល្បក​សិល្បករនី​ល្បី​ៗ​ជាតិនិងអន្តរជាតិ​ជាច្រើនរូប​ផង ​​ពោលគឺ ​ទស្សនិកជន​ពិភពលោក​មិន​បាច់​ចេញពីផ្ទះ​​ក៏អាច​ចាប់អារម្មណ៍​ផ្ទាល់​​​នូវ​កម្លាំងទាក់ទាញ​របស់​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីចិន​៕​​

    សកម្មភាព“រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ឆ្នាំ២០២១បានចាប់ផ្តើម_fororder_欢乐春节 jpg

     

    អ្នកបកប្រែ:邓倩

    ពិភាក្សា()

    ព័ត៌មានវីដេអូ ច្រើនទៀត  >