邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វ៉ាក់សាំងប្រឆាំងវីរុសកូវីដ19របស់ចិនជើងទី២បានដឹកជញ្ជូនដល់ប្រទេសស៊ីលី

2021-02-01 15:36:50

វ៉ាក់សាំងប្រឆាំងវីរុសកូវីដ19របស់ចិនជើងទី២បានដឹកជញ្ជូនដល់ប្រទេសស៊ីលី_fororder_1127049968_16121604773131n

      វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ​19 ​ជើងទី២​ ដែលផលិតដោយ​ក្រុមហ៊ុន​ SINOVAC ​របស់​ប្រទេសចិន​​​ត្រូវបាន​ដឹកជញ្ជូន​ទៅ​ដល់​​ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង​សាន់ឌីហ្គោ​​​ ​រដ្ឋធានី​ស៊ីលី​កាលពី​ថ្ងៃទី ៣១ ខែមករា  ​។​

       លោកអនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ស៊ីលី​បាន​ថ្លែង​​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រលានយន្តហោះ​ថា  ​វ៉ាក់សាំង​ចិន​សរុប​​ ៤ លាន​ដូស​បាន​ត្រូវ​ចែកជាពីរ​ជើង​ដើម្បី​​​​ដឹកជញ្ជូល​​ទៅ​ដល់​ស៊ីលី​កាលពី​ថ្ងៃទី ២៨ ​និង​ថ្ងៃទី ៣១ ខែមករា​ដោយឡែកពីគ្នា ​ដែល​នឹង​គាំទ្រ​​យ៉ាង​ខ្លាំង​​ដល់​ការចាក់​​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅ​ស៊ីលី​​​ចាប់ពី​ថ្ងៃទី៣ ខែកុម្ភ

ៈ​តទៅ។​

       តាម​ដំណឹង​ឱ្យ​ដឹងថា  ​រដ្ឋាភិបាល​ស៊ីលី​​មានផែនការ​​ប្រើប្រាស់​​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ19​ចំនួន​៣​ប្រភេទ​ ​ក្នុងនោះរួមទាំង​វ៉ាក់សាំង​ក្រុមហ៊ុន SINOVAC ​របស់ចិន​ ​ដែលនឹង​​ចាក់ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​5​លាន​នាក់​នៅ​​ត្រីមាស​ទីមួយ​ឆ្នាំនេះ​ ​​និង​​ចាក់ជូន​ប្រជាពលរដ្ឋ​ចំនួន​15​លាន​នាក់​​នៅ​​ឆមាសទីមួយ​ឆ្នាំនេះ​​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស