郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

លោកSchwabអំពាវនាវពិភពលោកទាំងមូលឱ្យកសាងទំនុកចិត្តលើគ្នាឡើងវិញនិងបង្កើនកិច្ចសហប្រតិបត្តិការ

2021-01-25 15:32:50 cri

    វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​មាន​ទីស្នាក់​ការ​ទូទៅ​នៅ​ក្រុង​ហ្សឺ​ណែវ​នឹង​បើក​ធ្វើ​កិច្ច​សន្ទនា​ស្តីពី​”របៀប​វារៈដាវ៉ូស”តាម​​អនឡាញ​ពី​ថ្ងៃ​ទី​២៥​ដល់​២៩​ខែ​មករាឆ្នាំ​២០២១នេះ។ ក្នុង​ពិធី​បដិសណ្ឋារកិច្ច​ដែល​ធ្វើ​តាម​អនឡាញ លោកSchwabស្ថាបនិកនិង​ជា​ប្រធាន​ប្រតិ​បត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​អំពាវ​នាវ​បណ្តា​ភាគី​នានា​ឱ្យ​កសាង​ទំនុកចិត្ត​លើ​គ្នា​ឡើង​វិញនិង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជា​សកល។

      លោកSchwabបាន​ថ្លែង​ថា ឆ្នាំ​២០២១​ជា​មួយ​ឆ្នាំ​ដ៏​គន្លឹះ ហើយ​ក៏​ជា​មួយ​ឆ្នាំ​ដែល​មាន​សារៈសំខាន់​ណាស់​ចំពោះ​អនាគត​របស់​យើង​ផង​ដែរ។ “ពួក​យើងមាន​ឱកាស​អាច​ដើរ​ចេញ​ពី​ដំណាក់​កាល​ដ៏​លំបាក​បំផុត​នៃ​វិបត្ត​ជំងឺកូវីដ១៩តាម​រយៈ​ការ​ប្រើ​វ៉ាក់សាំង ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ពួក​យើង​គួរ​តែ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​និង​សង្គម​កាន់​តែ​ប្រកប​ដោយ​ភាព​ធន់ បរិយា​ប័ន្ន​និង​និរន្តរ​ភាព។

      លោកSchwabបាន​គូស​បញ្ជាក់​ថា ភារកិច្ច​ចម្បង​នា​ពេល​បច្ចុប្បន្ន​គឺ​កសាង​ទំនុក​ចិត្ត​លើ​គ្នា​ឡើង​វិញ ប៉ុន្តែ ការ​កសាង​ទំនុក​ចិត្ត​ឡើង​វិញ​តម្រូវ​ឱ្យ​មាន​ការ​​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជា​សកល ជំរុញ​សង្គម​ទាំង​មូល​ឱ្យ​ចូល​រួម​ជាមួយ​គ្នា ដើម្បី​រួម​​ចំណែក​របស់​ខ្លួនចំពោះ​ការ​កសាង​អនាគត​កាន់​តែ​ល្អ​បវរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស