徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអ្នកជំនាញអន្តរជាតិនៃអង្គការសុខភាពពិភពលោកអញ្ជើញទៅដល់ក្រុងវូហាននៅថ្ងៃទី ១៤ ខែមករា

2021-01-14 14:15:17 cri

    ក្រុមអ្នកជំនាញ​អន្តរជាតិ​ដើម្បី​ស្វែងរក​ប្រភពដើម​នៃវីរុសកូវីដ១៩​នៃអង្គការ​សុខភាពពិភពលោក​បានទៅ​ទស្សនកិច្ច​ការងារ​នៅប្រទេសចិន​នៅថ្ងៃទី ១៤ ខែមករា ដែលនឹង​ធ្វើកិច្ចសហប្រតិបត្តិការ​សិក្សា​ស្រាវជ្រាវ​ខាងវិទ្យាសាស្ត្រ​ជាមួយ​អ្នកវិទ្យាសាស្ត្រចិន​អំពី​ការស្វែងរក​ប្រភពដើម​នៃវីរុសកូវីដ១៩​ ។ មន្ត្រី​ក្រសួងស្ថាប័ន​និង​គណៈកម្មាធិការ​ជាច្រើន​នៃរដ្ឋាភិបាលចិន​បានថ្លែង​នាពេលកន្លងទៅ​ថា ភាគីចិន​រីករាយ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​និង​អ្នកជំនាញ​អន្តរជាតិ ដើម្បី​រួមចំណែក​ក្នុងការស្វែងរក​ប្រភពដើម​នៃវីរុសកូវីដ១៩​របស់ពិភពលោក​ទាំងមូល ។

    បន្ទាប់ពី​ផ្ទុះ​ជំងឺកូវីដ១៩​មក ភាគីចិន​បានរក្សា​ការប្រាស្រ័យ​ទាក់ទង​និង​កិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ​អំពី​ការស្វែងរក​ប្រភពដើម​នៃវីរុសកូវីដ១៩​របស់​ពិភពលោក​ទាំងមូល​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ដោយអាកប្បកិរិយា​បើកទូលាយ មានតម្លាភាព​និង​ទទួលខុសត្រូវ ។ អង្គការ​សុខភាព​ពិភពលោក​និង​អ្នកជំនាញ​អន្តរជាតិ​បាន​កោតសរសើរខ្ពស់​ចំពោះ​សមិទ្ធផល​គ្រប់គ្រង​ជំងឺកូវីដ១៩​និង​ការងារ​ស្វែងរក​ប្រភពដើម​នៃវីរុស​របស់​ប្រទេសចិន ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស