នៅវេលាព្រឹកថ្ងៃទី១៣ខែមករា លោកJoko Widodo ប្រធានាធីបតីឥណ្ឌូណេស៊ីបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ឈ្មោះCoronaVacរបស់ក្រុមហ៊ុនSINOVAC នៃប្រទេសចិននៅទីស្តីការប្រធានាធិបតីដែលស្ថិតនៅទីក្រុងហ្សាការតា លោកបានក្លាយជាបុគ្គលទី១ដែលចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងប្រទេសឥណ្ឌូណេស៊ី។
លោកJoko Widodoបានផ្សាយផ្ទាល់ពីដំណើរចាក់វ៉ាក់សាំងរបស់ខ្លួនតាមរយៈកញ្ចក់ទូរទស្សន៍និងបណ្តាញ់អ៊ីនធើណេត។
នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីមួយចំនួននៃគណៈរដ្ឋមន្ត្រី មេបញ្ជាការកងទ័ពជាតិនិង អគ្គស្នងការនគរបាលជាតិរបស់ប្រទេសឥណ្ឌូណេស៊ីក៏បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ឈ្មោះCoronaVacផងដែរ។
គួររំលឹកឡើងវិញនៅថ្ងៃទី១១ខែមករា រដ្ឋបាលត្រួតពិនិត្យនិងគ្រប់គ្រងគ្រឿងឧបភោគបរិភោគនិងឱសថឥណ្ឌូណេស៊ីបានប្រកាសថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងCoronaVac ខ្ពស់ជាងកម្រិត៥០ភាគរយដែលកំណត់ដោយអង្គការសុខភាពពិភពលោក ហេតុនេះហើយបានផ្តល់អាជ្ញាប័ណ្ណឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងនេះ។
ចាប់ពីសប្តាហ៍នេះតទៅ ប្រទេសឥណ្ឌូណេស៊ីនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នៅទូទាំងប្រទេស៕