邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi៖ ការអនុវត្តជាក់លាក់នូវពហុភាគីនិយមត្រូវមានការប្រកាន់ខ្ជាប់៤ចំណុចនិងការប្រឆាំង៣ចំណុច

2021-01-14 16:02:47

      ថ្ងៃទី ១៣ ខែមករា  ​ក្នុង​​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ ​លោក Wang Yi ​​​​សមាជិកក្រុមប្រឹក្សា​កិច្ចការរដ្ឋ​និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​​បាន​ឆ្លើយ​តប​​សំណួរ​​អំពី​ពហុភាគីនិយម​ដែល​លើកឡើង​ដោយ​​​អ្នកកាសែត​អន្តរជាតិ។

     លោក Wang Yi​ ​​បាន​ថ្លែងថា​​  ​សហគមន៍​អន្តរជាតិ​​សុទ្ធតែ​រំពឹងថា​រដ្ឋាភិបាល​ថ្មី​​អាមេរិក​អាច​​​គោរព​ពហុភាគីនិយម​ឡើងវិញ  ​ហើយ​ប្រទេស​​ចិន​ក៏​​សូម​ស្វាគមន៍​ចំពោះ​​ប្រការនេះ​ផង​ដែរ។  ​​​ពហុភាគីនិយម​ដ៏​ពិតប្រាកដ​ ​ត្រូវ​ប្រកាន់ខ្ជាប់​អនុវត្ត​តាម​វត្ថុ​បំណង​និង​គោលការណ៍​​នៃ«ធម្មនុញ្ញអង្គការសហប្រជាជាតិ»​  ​​​គោរព​ក្រម​មូលដ្ឋាន​នៃទំនាក់ទំនង​អន្តរជាតិ​, ​ត្រូវ​ប្រកាន់ខ្ជាប់​ការគោរព​អធិបតេយ្យភាព​របស់​ប្រទេស​នានា​ ​ពោលគឺ​ប្រទេសធំ​និងប្រទេសតូច​ស្មើ​ភាព​គ្នា​,  ​ ត្រូវ​​ប្រកាន់​ខ្ជាប់​ពិពិធកម្ម​​នៃ​សកលលោក​ ​ពោលគឺ​​គោរព​សិទ្ធិ​​អភិវឌ្ឍន៍​ស្រប​ច្បាប់​និង​មាគ៌ា​អភិវឌ្ឍន៍​ដែលជា​ជម្រើស​ម្ចាស់ការ​​របស់​ប្រទេស​នានា​  ,   ​ត្រូវ​ប្រកាន់ខ្ជាប់​​ការពិគ្រោះ​ពិភាក្សា​លើ​​កិច្ចការ​អន្តរជាតិ​​ដោយ​ភាគី​នានា   ​​ដើម្បី​​ជំរុញ​​ការធ្វើ​ប្រជាធិបតេយ្យភាវូបនីយកម្ម​នៃទំនាក់ទំនង​អន្តរជាតិ​ ។   ​យើង​ប្រឆាំង​ការ​​លាប​ពណ៌​លើ​ពហុភាគីនិយម​​​ ​ក្នុង​បំណង​​ធ្វើ​នយោបាយ​សម្ព័ន្ធ​​បែប​បិទ​ទ្វារ​, ​ប្រឆាំងការ​យក​ពហុភាគីនិយម​ធ្វើ​ជា​លេស​  ​​ដើម្បី​​បង្ខំ​សហគមន៍អន្តរជាតិ​ឱ្យ​​ធ្វើ​តាម​ប្រទេស​មួយ​ចំនួន​តូច ​,   ​ប្រឆាំង​នឹងការ​មួលបង្កាច់​​ពហុភាគីនិយម​ថា​​ជា​ការ​ធ្វើ​​មនោគមវិជ្ជា​  ​ក្នុង​គោល​បំណង​បង្កើត​​ជា​សម្ព័ន្ធ​​​ដៃគូ​ដើម្បី​​ប្រឆាំង​ប្រទេស​ណាមួយជាពិសេស។

      លោក Wang Yi​ ​​បាន​សង្កត់ធ្ងន់ថា​   ​​​​មានតែ​អនុវត្ត​​ពហុភាគីនិយម​ដ៏​ពិតប្រាកដ​  ​ទើបអាច​គាំពារ​​​សន្តិភាព ស្ថិរភាព និងវឌ្ឍនភាព​នៃ​សកលលោក​ឱ្យ​បាន​ល្អ​  ​។ ​សហគមន៍​អន្តរជាតិ​គួរ​​ប្រុងប្រយ័ត្ន​​​នឹង​​ពហុភាគីនិយម​បែប​​លាក់ពុត  ​​ដែល​នាំមក​​តែ​​ភាព​បាក់បែក​ថ្មី​និង​ការប៉ះទង្គិច​ថ្មី​តែ​ប៉ុណ្ណោះ​​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស