马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខួបទី៥ឆ្នាំនៃការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី៖នឹងគាំទ្រដល់កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមជាដាច់ខាត ដូចជាវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ជាដើម

2021-01-14 10:47:24 cri

ខណៈពេលខួបទី៥ឆ្នាំនៃការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ​លោក​JinLiqun​​ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានផ្តល់បទសម្ភាសន៍ថា ​ពេល​ប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងឆ្នាំ២០២០ដែលកាលពីមុនមិនដែលប្រទះ ​ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានផ្តល់ការគាំទ្រកាន់តែច្រើនដល់​កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្រ្តនិងការប្រឆាំងជំងឺឆ្លងរបស់ប្រទេស​មានពាក់ពន្ធ ​ហើយទម្លាក់ថវិកាកាន់តែច្រើនសម្រាប់គាំទ្រការងារពាក់ព័ន្ធការប្រឆាំងជំងឺ​ឆ្លងនិងវ៉ាក់សាំងជាដើម។ក្នុង​រយៈពេល​៥ឆ្នាំកន្លងទៅនេះ ​ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ទទួលបាន​ការគោរពនិងការកោតសរសើរពីពិភពលោកទាំងមូល។

 

អ្នកបកប្រែ:马小青
ប្លុកពិសេស