孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំតម្លៃសរុបនៃការនាំចេញនាំចូលពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនក្នុងឆ្នាំ២០២០ត្រូវជា ៣២,១៦ទ្រីលានយាន់ប្រាក់ចិន ​​​ដែលបានបង្កើតកំណត់ត្រាថ្មី

2021-01-14 15:41:06

ទំហំតម្លៃសរុបនៃការនាំចេញនាំចូលពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនក្នុងឆ្នាំ២០២០ត្រូវជា ៣២,១៦ទ្រីលានយាន់ប្រាក់ចិន ​​​ដែលបានបង្កើតកំណត់ត្រាថ្មី_fororder_a99a1d271c19d83bfc36800cfdb6c83

​​​        ថ្ងៃទី ១៤ ខែមករា​   ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំសន្និសីទសារព័ត៌មានអំពីសភាពការនាំចូលនាំចេញប្រចាំឆ្នាំ២០២០ អ្នកនាំពាក្យ​អគ្គនាយកដ្ឋានគយចិនបានថ្លែងថា ​​ក្នុងឆ្នាំ២០២០​  ប្រឈមមុខនឹងស្ថានការណ៍ដ៏ស្មុគស្មាញនិងតាងតឹងទាំងក្នុងនិងក្រៅប្រទេស និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩   ​ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់ដែលសម្រេចបានកំណើនវិជ្ជមាននៅលើពិភពលោក  ក្នុងនោះទំហំពាណិជ្ជកម្មជាមួយបរទេសបានបង្កើតកំណត់ត្រាថ្មីថែមទៀត។

​ក្នុងឆ្នាំ២០២០   ​ទំហំសរុបនៃការនាំចេញនាំចូលពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនត្រូវជា៣២,១៦ទ្រីលានយាន់ប្រាក់ចិន ​   បើធៀបនឹងឆ្នាំ២០១៩បានកើនឡើង១,៩ភាគរយ។

ទំហំតម្លៃសរុបនៃការនាំចេញនាំចូលពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនក្នុងឆ្នាំ២០២០ត្រូវជា ៣២,១៦ទ្រីលានយាន់ប្រាក់ចិន ​​​ដែលបានបង្កើតកំណត់ត្រាថ្មី_fororder_33bd288827f4dd2588ca4932081d9b6

 នៅឆ្នាំ២០២០​​​ ​ ដៃគូពាណិជ្ជកម្មរបស់ប្រទេសចិនកាន់តែមានភាពចម្រុះបែប។ដៃគូពាណិជ្ជកម្មធំទាំង៥គឺអាស៊ាន ​សហភាពអឺរ៉ុប  សហរដ្ឋអាមេរិក  ជប៉ុន  និងកូរ៉េខាងត្បូង  ដែលសុទ្ធតែបានសម្រេចកំណើនទាំងក្នុងការនាំចេញនិងនាំចូល ។

ទន្ទឹមនឹងនេះ   ប្រទេសចិនបានខិតខំអស់លទ្ធភាពរបស់ខ្លួនក្នុងការផ្គត់ផ្គង់និងនាំចេញសម្ភារៈប្រឆាំងនឹងជំងឺកូវីដ១៩ទៅកាន់ប្រទេសនិងតំបន់ជាង២០០នៅជុំវិញពិភពលោក ដែលបានគាំទ្រយ៉ាងខ្លាំងដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៃពិភពលោកទាំងមូលទៀតផងដែរ៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស