魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖អ្នកនយោបាយអាមេរិកដែលនិយាយភូតកុហកពាក់ព័ន្ធតំបន់ស៊ីនជាំងនៃប្រទេសចិន គឺជាអ្នករំលោភបំពានសិទ្ធិមនុស្សខ្លាំងបំផុត

2021-01-14 15:38:34 cri

#CCFRComment#បទវិភាគ៖អ្នកនយោបាយអាមេរិកដែលនិយាយភូតកុហកពាក់ព័ន្ធតំបន់ស៊ីនជាំងនៃប្រទេសចិន គឺជាអ្នករំលោភបំពានសិទ្ធិមនុស្សខ្លាំងបំផុត_fororder_0114柬评图片1

    ខណៈពេល​រដ្ឋាភិបាល​អាមេរិក​អាណត្តិ​នេះ​ជិតនឹង​ផុត​អាណត្តិ ​អ្នកនយោបាយ​មួយ​ចំនួន​នៃ​ប្រទេសនេះ​ក៏​បាន​ចាប់ផ្តើម​និយាយភូតកុហក​ពាក់ព័ន្ធ​តំបន់​ស៊ីនជាំង​ដើម្បី​មួល​បង្កាច់​ទៅលើ​ប្រទេសចិន​ម្តងទៀត ​រហូតដល់​ផ្សព្វផ្សាយ​ពាក្យចចាមអារ៉ាម​អ្វី​ដែល​ហៅ​ថា ​"ការប្រល័យ​ពូជសាសន៍​" ​ហើយ​អះអាងថា ​"រដ្ឋាភិបាល​ចិន​គួរតែ​រ៉ាប់​រង​ទំនួល​ខុស​ត្រូវ"​។​

    យ៉ាងណាមិញ ​យោងតាម​ទិន្នន័យ​ចំនួន​ប្រជាជន​បាន​បង្ហាញថា ​ចាប់ពីឆ្នាំ ​២០១០ ​ដល់​ឆ្នាំ ​២០១៨ ​មក ​ជនជាតិ​វៃវូអឺ​ស៊ីនជាំង​បាន​កើនឡើង​ពី ​១០.១៧ ​លាននាក់​ដល់ ​១២.៧២ ​លាន​នាក់ ​ដែល​បាន​កើនឡើង ​២៥.០៤ ​ភាគរយ​។​តួលេខ​នេះ​មិនត្រឹមតែ​ខ្ពស់ជាង​អត្រា​កំណើន​របស់​ចំនួនប្រជាជន​នៅ​តំបន់​ស៊ីនជាំង​ទាំងមូល​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏​ខ្ពស់​ជាង​អត្រា​កំណើន​របស់​ចំនួន​ជនជាតិ​ហាន​យ៉ាង​លេច​ធ្លោផងដែរ​។​សមិទ្ធផល​ទាំង​នេះ​គឺ ​អាស្រ័យ​ដោយ​គោលនយោបាយ​គ្រប់គ្រង​ស៊ីនជាំង​យ៉ាងសកម្ម​និង​ប្រកបដោយ​ប្រសិទ្ថភាព​របស់​រដ្ឋាភិបាល​ចិន​។​

    តាមពិតទៅ ​អាមេរិក​ដែល​មាន​ទង្វើ​ខុសឆ្គង​និង​អាក្រក់​ជាច្រើន​ក្នុង​វិស័យ​សិទ្ធិមនុស្ស ​ទើប​ជា​ប្រទេស​ដែល​មាន​ការរើសអើង​ពូជសាសន៍​យ៉ាង​ពិតប្រាកដ។​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក ​គោលនយោបាយ​ពាក់ព័ន្ធ​របស់​ប្រទេសនេះ​បាន​បណ្តាលឱ្យ​ចំនួន​ប្រជាជន​ជន​ជាតិ​ដើម​អាមេរិក​កាត់​បន្ថយ​ពី ​៥ ​លាននាក់​ក្នុង​ឆ្នាំ ​១៤៩២ ​នៅត្រឹម ​២៥ ​ម៉ឺន​នាក់​នៅ​ដើម​សតវត្សរ៍​ទី ​២០ ​។​ក្នុង​សង្គម​ជាក់ស្តែង ​អត្រា​ឆ្លង​ជំងឺកូវីដ ​១៩ ​និង​អត្រា​ស្លាប់​នៃ​ជន​ជាតិ​អាហ្រិ្វក​សញ្ជាតិអាមេរិក​ត្រូវជា​​ ៥ ​ដង​នៃ​ជនជាតិ​ស្បែកស ​រីឯ​ជនជាតិ​ឡាទិន​វិញ​ត្រូវ​ជា​ ៤ ​ដង​នៃ​ជនជាតិ​ស្បែកស​។​កាលពី​ខែមិថុនា ​ឆ្នាំមុន ​ហេតុការណ៍​ដែល​លោក ​George ​Floyd ​ត្រូវ​សម្លាប់​ដោយសារ​ប៉ូលិស​ស្បែកស​អនុវត្ត​ច្បាប់​ដោយ​ហិង្សា​បាន​បណ្តលឱ្យ​កើតឡើង​សកម្មភាព​តវ៉ា​នៅទូទាំង​សហរដ្ឋ​អាមេរិក​។​អាចមើល​ឃើញ​ថា ​ការរើសអើង​ពូជសាសន៍​រយៈពេល​វែងឆ្ងាយ​និងជា​ប្រព័ន្ធ​ចំពោះ​ជនជាតិភាគតិច​នៅ​អាមេរិក ​មាន​សភាពការណ៍​ធ្ងន់​ធ្ងរ​ណាស់​។​

    មិន​ត្រឹមតែ​ប៉ុណ្ណឹងទេ ​អ្នកនយោបាយ​អាមេរិក​ដែល​តែងតែ​និយាយ​តាម​តែ​មាត់​អំពី​"ការ​ចង​មិត្តភាព"​ជា​មួយ​បណ្តាប្រទេស​មូស្លឹម ​បែរជា​បាន​យក​ការប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ធ្វើជា​លេស​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនេះ ​បាន​បង្ក​សង្គ្រាមរ៉ាំរ៉ៃ​ក្នុង​បណ្តាប្រទេស​មូស្លឹម ​ក្នុងនោះ​បូករួមទាំង ​អ៊ីរ៉ាក់ ​ស៊ីរី ​លីប៊ី​និង​អាហ្វហ្គានីស្ថាន​ជាដើម​ដែល​បណ្តាលឱ្យ​ជនស្លូតត្រង់​ឥតទោសពៃរ៍​រាប់​លាន​នាក់​ស្លាប់​និង​រងរបួស​។​អ្នកនយោបាយ​អាមេរិក​មួយចំនួន​ដែល​បាន​អះអាងថា ​"ការ​យកចិត្តទុក​ដាក់"​ចំពោះ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ជនជាតិ​វៃវូអឺ​ស៊ីនជាំង ​គឺ ​ពោរពេញ​ទៅ​ដោយ​ទស្សនៈ​លំអៀង​និង​ការរើសអើង​ចំពោះ​ជនជាតិ​ម៉ូស្លឹម​នៃ​ប្រទេសខ្លួន​។​តើ​ពួកគេ​ពិតជា​យកចិត្ត​ទុក​ដាក់​ដល់​ផលប្រយោជន៍​របស់​ជនជាតិ​វៃវូអឺ​ស៊ីនជាំង​មែនទេ?​

    វា​ច្បាស់​លាស់​ណាស់ ​មិនថា​កម្លាំងប្រឆាំងចិន​លោកខាងលិច​ចង់​បង្ករឿងហេតុ​យ៉ាង​ណា​ក៏​ដោយ ​ក៏​មិនអាច​បិទបាំង​ការពិត​ដែលថា ​ស៊ីនជាំង​រក្សា​ស្ថិរភាព ​វិបុលភាព​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ជាប់រហូតមក។​ប្រទេស​ចិន​សូម​ស្វាគមន៍​ឥស្សរជន​ភាគី​នានា​ដែល​យកចិត្ត​ទុក​ដាក់​ពិត​ប្រាកដ​ដល់​ស៊ីន​ជាំង​ទៅ​ទស្សនា​តំបន់​ស៊ីន​ជាំង។​ទាក់​ទិន​នឹង​បញ្ហា​ពាក់​ព័ន្ធ​តំបន់​ស៊ីនជាំង ​នៅ​ចំពោះ​ការពិត ​ពាក្យ​ភូតកុហក​និង​ការមួលបង្កាច់​មុខ​ជា​នឹង​ទទួលបរាជ័យ​ជា​មិន​ខាន៕​

#CCFRComment#បទវិភាគ៖អ្នកនយោបាយអាមេរិកដែលនិយាយភូតកុហកពាក់ព័ន្ធតំបន់ស៊ីនជាំងនៃប្រទេសចិន គឺជាអ្នករំលោភបំពានសិទ្ធិមនុស្សខ្លាំងបំផុត

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស