刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាអាមេរិកអនុម័តនីតិវិធីទម្លាក់លោកត្រាំម្តងទៀត ដោយចោទប្រាកន់ពីបទ “ញុះញង់ឱ្យកើតមានភាពចលាចល”

2021-01-14 11:09:39 cri

ថ្ងៃទី​១៣ ខែមករា ​សភាអាមេរិក​បាន​អនុម័ត​ការ​ដំណើរការ​នីតិវិធី​ទម្លាក់​លោក​ត្រាំ​ក្នុង​សំឡេង​គាំទ្រ​២៣២ទល់​និង​សំឡេង​ប្រឆាំង​១៩៧​ ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ ​“ញុះញង់ឱ្យ​កាកើត​មានភាព​ចលាចល​”​។​លោក​ត្រាំ​បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​​ដែល​សភាដំណើរការ​នីតវិធី​​ទម្លាក់​ចេញ​ពី​តំណែង​ដល់​ទៅ​២​ដង​។

មុន​ពេល​បោះឆ្នោត លោកស្រីNancyPelosi​​ប្រធានសភាតំណាងរាស្ត្រ​អាមេរិក​បាន​ថ្លែងថា​ ​លោកត្រាំ​ជា​ “ហានិភ័យ​ពិតនិង​​លេចធ្លោ”​របស់​អាមេរិក​។ចំណែក​លោក​McCarthy​ប្រធាន​បក្ស​សាធារណរដ្ឋ​ក្នុង​សភាតំណាងរាស្ត្រ​អាមេរិក​ដែល​ប្រឆាំង​នឹង​ការ​ដំណើរ​ការ​នីតិវិធី​បាន​ថ្លែងថា​ ​លោកត្រាំ​ត្រូវ​ទទួល​​ខុសត្រូវ​ចំពោះ​ចលាចល​ដែល​កើត​ឡើង​​នៅ​វិមានសភាអាមេរិក​។

បន្ទាប់​មក នីតិវិធី​ទម្លាក់​លោក​ត្រាំ​នឹង​ឈាន​ចូល​ដំណាក់កាល​ពិនិត្យ​ពិភាក្សា​របស់​ព្រឹទ្ធសភា ដែល​ត្រូវ​ការ​សំឡេង​គាំទ្រ​យ៉ាង​ហោច​ណាស់​​​២ភាគ៣​គាំទ្រ ទើប​អាច​ទម្លាក់​​លោក​ត្រាំ​បាន​។​តាម​ដំណឹង​ឱ្យ​ដឹងថា ​ ការ​ពិនិត្យ​ពិភាក្សា​នឹង​មិន​ធ្វើ​មុន​ពេល​លោក​JosephBidenចូល​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី​២០ ខែមករា​នោះទេ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស