邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនប្រគល់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ19 ចំនួន ៣ សែនដូសនិងសម្ភារៈបង្ការជំងឺឆ្លងមួយចំនួនជូនមីយ៉ាន់ម៉ា

2021-01-14 16:03:19

ចិនប្រគល់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ19 ចំនួន ៣ សែនដូសនិងសម្ភារៈបង្ការជំងឺឆ្លងមួយចំនួនជូនមីយ៉ាន់ម៉ា_fororder_641.webp

      ថ្ងៃទី១២ ខែមករា  ​ប្រទេសចិន​បាន​ប្រគល់​សម្ភារៈ​ប្រឆាំង​​ជំងឺ​កូវីដ19​សំខាន់ៗ​មួយចំនួន​ដល់​ប្រទេស​មីយ៉ាន់ម៉ា​​។

      លោក Chen Hai ​ឯកអគ្គរដ្ឋទូតចិនប្រចាំមីយ៉ាន់ម៉ា​បាន​ថ្លែងក្នុង​ពិធីប្រគល់​និង​ទទួល​អំណោយ​របស់​ភាគីចិន​  ​ថា​​​​     ​​ប្រទេស​​ចិន​​នឹង​ប្រគល់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ​19 ​​ចំនួន ៣ ​សែន ដូស​​ជា​បន្ទាន់​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ ​ហើយចិននឹង​រួមជាមួយ​មីយ៉ាន់ម៉ា​ប្រយុទ្ធនឹង​ជំងឺ​ឆ្លង​រហូតដល់​​យកឈ្នះ​លើ​ជំងឺនេះ​  ​ក៏ដូចជា​​រួមគ្នា​ជំរុញ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ផងដែរ​​។

      លោក Myint Htwe  ​​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និង​កីឡា​មីយ៉ាន់ម៉ា​បាន​ថ្លែងថា ​មីយ៉ាន់ម៉ា​សូម​​វាយតម្លៃ​​ខ្ពស់​ចំពោះ​​ការដែល​ប្រទេស​ចិន​សម្រេច​​បាន​​នូវ​កំណើន​សេដ្ឋកិច្ច​ជា​វិជ្ជមាន​បន្ទាប់​ពី​បាន​​ជម្នះ​លើ​​​ឥទ្ធិពល​នៃ​ជំងឺ​ឆ្លង​​ដោយ​ជោគជ័យ​។ ​​ចិន​បាន​​​បញ្ជូន​​ក្រុម​​បុគ្គលិក​វេជ្ជសាស្ត្រ​​មក​ជួយ​មីយ៉ាន់ម៉ា​ដើម្បី​​សង្គ្រោះ​និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ19​​ ថែមទាំង​បាន​ផ្គត់​ផ្គង់​​​វ៉ាក់សាំង​ទៀត  ​ដែលបាន​ធានា​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​សុខភាព​​និង​សុវត្ថិភាព​របស់​ប្រជាជន​មីយ៉ាន់ម៉ា​។ ​មីយ៉ាន់ម៉ា​រីករាយ​​បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វ៉ាក់សាំង​ជាមួយ​ចិន​  ​​ដើម្បី​រួមគ្នា​កសាង​​សហគមន៍​រួម​វាសនា​រវាង​មីយ៉ាន់ម៉ា​និង​ចិន​៕​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស