邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចាប់ដៃគ្នាទប់ទល់នឹងបញ្ហាប្រឈម ប្រទេសចិនបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអ.ស.ប.

2021-01-13 16:25:23

       សៀវភៅស​ស្តីពី ​«កិច្ចសហប្រតិបត្តិការ​និងការ​អភិវឌ្ឍ​​អន្តរជាតិ​របស់​ចិន​ក្នុង​យុគសម័យ​ថ្មី​» ​ដែល​ទើប​បោះពុម្ព​​​ផ្សាយ​​នាពេល​ថ្មីៗនេះ​បាន​បង្ហាញ​ឱ្យ​ឃើញថា   ​​ប្រទេសចិន​បាន​​រួម​ចំណែក​​យ៉ាង​​សកម្ម​​​​ក្នុង​ការអនុវត្ត​របៀបវារៈ​អភិវឌ្ឍន៍​ជា​និរន្តរភាព​ឆ្នាំ២០៣០​​នៃ​អង្គការ​សហប្រជាជាតិ​  ​​​ហើយ​សកម្មភាព​​ទាំង​នេះ​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាង​ពិតប្រាកដ​​ដល់​ប្រជាជន​នៃ​​ប្រទេស​​ជាច្រើន។

       សៀវភៅ​ស​បាន​​ឱ្យ​ដឹងថា  ​​ប្រទេសចិន​បាន​​គាំទ្រ​យ៉ាង​សកម្ម​​ដល់​ការងារ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន ​ដូចជា​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​​ខាង​បង្កើត​​តំបន់​​​គំរូ​សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ​​ជាមួយ​ប្រទេស​កម្ពុជា ​ឡាវ មីយ៉ាន់ម៉ា​ជា​ដើម  ​​ក៏​ដូចជា​​ការ​ចាត់បញ្ជូន​​ក្រុម​អ្នកជំនាញ​កសិកម្ម​​​​ ​និង​ការជួយ​សាងសង់​សាលារៀន​នៅ​​ប្រទេស​ទ្វីបអាស៊ី និង​ទ្វីប​អាហ្វ្រិក​ជាដើម  ​ដែល​​បាន​ជួយ​លើក​កម្ពស់​កម្រិត​អភិវឌ្ឍន៍​​វិស័យ​​កសិកម្ម​​​ក្នុង​តំបន់ ​​​​ជំរុញ​ភាពយុត្តិធម៌​ផ្នែក​អប់រំ  ​​​ជួយកែ​លម្អ​​ហេដ្ឋារចនា​សម្ព័ន្ធ  ​​ក៏ដូចជា​បាន​លើក​កម្ពស់​​កម្រិត​ឧស្សាហូបនីយកម្ម​នៃ​តំបន់​ទាំងនោះ​ផង​ដែរ​។ ​ប្រទេសចិន​នឹង​​បន្ត​ប្រកាន់​ខ្ជាប់​​​ការតម្កល់​​​មនុស្ស​ជា​គោល​ ​​​ចាប់ដៃជាមួយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​ឆ្លើយតបនឹង​បញ្ហា​​ប្រឈម​ជាសកល​​៕​​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស