王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង៖ ត្រូវធានាឱ្យបានជាក់លាក់នូវកិច្ចកសាងប្រទេស សង្គមនិយមទំនើបមានការចាប់ផ្តើមដ៍ល្អ

2021-01-12 11:03:41 cri

      ថ្ងៃទី១១ខែមករា លោកស៊ីជីនភីង​អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​បាន​គូសបញ្ជាក់​ថា​ ​ត្រូវ​ក្តាប់ឱ្យ​បាន​ត្រឹមត្រូវនូវ​ដំណាក់កាល​អភិវឌ្ឍន៍ថ្មី ​អនុវត្តយ៉ាងស៊ីជម្រៅនូវ​ទស្សនៈ

អភិវឌ្ឍន៍​​​ថ្មី ​ពន្លឿន​ការ​បង្កើត​និម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី ​ជំរុញការ​អភិវឌ្ឍ​ប្រកបដោយគុណភាព​ខ្ពស់​​​​ក្នុងអំឡុងពេល​ផែនការ​អភិវឌ្ឍន៍៥ឆ្នាំទី១៤ ដើម្បី​ធានាឱ្យបាន​ជាក់លាក់នូវ​កិច្ចកសាង​ប្រទេសសង្គមនិយមទំនើបមាន​ការចាប់ផ្តើមដ៏ល្អ។

      នាថ្ងៃដដែល​ ​សិក្ខាសាលាស្តីពី​ប្រធានបទពិសេស​ដែល​មាន​ការ​ចូលរួម​ពិ​មន្រ្តីសំខាន់ៗ​ថ្នាក់​ខេត្ត​និងក្រសួងបាន​រៀបចំពិធីបើកវគ្គសិក្សា​នៅ​សាលាបក្សរបស់​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ក្រោមអធិបតីភាពរបស់​​លោក​ស៊ីជីនភីង។

      ក្នុងកិច្ចប្រជុំ​ពេញអង្គលើក​ទី​៥​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តចិន​អាណត្តិ​ទី​១៩​ដែល​​បើកធ្វើនៅពេលមុននេះមិនជាយូរប៉ុន្មានបាន​លើកឡើងថា​ ​ក្រោយពី​កសាងរួចរាល់នូវ​សង្គម​ដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយ​គ្រប់ជ្រុងជ្រោយ​ ​និងការ​​សម្រេច​បាននូវ​គោលដៅ​​តស៊ូ​១០០ឆ្នាំ​ទី១​ ប្រទេសចិន​នឹង​ចាប់ផ្តើម​ដំណើរ​តស៊ូថ្មីនៃ​កិច្ចកសាង​ប្រទេស​ សង្គម​និយម​​ទំនើបដោយគ្រប់​ជ្រុងជ្រោយ ​និង​ឈានទៅរកការ​សម្រេច​គោលដៅតស៊ូ ១០០ឆ្នាំទី២។​ ​លោក​ស៊ីជីនភីងបាន​លើក​ឡើងថា​ ​នេះជា​សញ្ញាកត់សម្គាល់ថា​ ​ប្រទេសចិន​បាន​ឈាន​ចូល​ដំណាក់​កាលអភិវឌ្ឍន៍ថ្មី​មួយ​។​ ​ដំណាក់កាលអភិវឌ្ឍន៍ថ្មី​ជា​ដំណាក់កាលថ្មីដែល​មាន​លក្ខណៈ​លោតផ្លោះជាប្រវត្តិសាស្រ្ត​​ដែល​​​​​បក្សកុម្មុយនិស្តចិន​ដឹកនាំ​ប្រជាជនដើរ​​ឆ្លង​កាត់​​ពី​ការ​ក្រោក​ឈរ​ឡើង​ ​ដល់​ការ​មាន​ជីវភាពសម្បូរសប្បាយ​ ​រហូត​ដល់ក្លាយជា​ប្រទេស​ខ្លាំង​ក្លា ​ ​រយៈពេល​៣០​ឆ្នាំ​ខា​ងមុខ​គឺជា​ដំណាក់កាលអភិវឌ្ឍន៍ថ្មី​សម្រាប់​ការ​សម្រេចឱ្យ​បាន​នូវ​​ទស្សនាទាន​ដ៏មហិមា​មួយ​នេះ​​។​​ ​បក្ស​ទាំងមូល​ត្រូវ​បន្ត​រក្សា​ឥរិយាបថរាបសា និង​មធ្យ័ត ​ខិតខំតស៊ូយ៉ាង​លំបាកលំបិន​ ដើម្បី​សម្រេចគោលដៅដែល​បាន​កំណត់ទុក៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស