ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ភាពយន្តឯកសារខ្នាតធំគុណភាព4K ក្រោមចំណងជើងថា «រសជាតិរបស់ម៉ាកាវ» ដែលរួមសហផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ជាមួយរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើពិធីចាប់ផ្តើមថតនៅម៉ាកាវ ដោយមានវត្តមានរបស់លោក Ho Hau-wah អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងលោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាអគ្គនាយកCMG ជាដើម។
សូមបញ្ជាក់ថា ម៉ាកាវត្រូវបានអង្គការយូណេស្កូជ្រើសជើសជា “ បុរីចំណីអាហារឆ្ងាញ់ឆ្នើមទីក្រុងថ្នៃប្រឌិតថ្មី” នៃពិភពលោកនៅឆ្នាំ២០១៧ ។ ក្រោមការអនុវត្តដោយជោគជ័យនៃគោលការណ៍“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ចំណីអាហារម៉ាកាវបានក្លាយជាតំណាងល្បីនៃការផ្លាស់ប្តូររវាងវប្បធម៌ខាងកើតជាមួយវប្បធម៌ខាងលិច ក៏ដូចជាការសម្របរួមគ្នាដ៏សុខុមរមនានៃពហុវប្បធម៍។ ភាពយន្ត«រសជាតិរបស់ម៉ាកាវ» នឹងបង្ហាញយ៉ាងគ្រប់ជ្រុងជ្រោយអំពីវប្បធម៌ម៉ាកាវ ដើម្បីធ្វើឱ្យចំណីអាហារម៉ាកាវក្លាយជានាមកាតល្បីមួយនៃម៉ាកាវ៕