邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«សៀវភៅស​អំពី​ការអភិវឌ្ឍ​ថាមពលចិន​ក្នុងយុគសម័យថ្មី​»បានត្រូវដាក់ចេញ

2020-12-21 16:48:11

      ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​បាន​ដាក់​ចេញ​​ជាផ្លូវការ​នូវ​«សៀវភៅស​អំពី​ការអភិវឌ្ឍ​ថាមពលចិន​ក្នុងយុគសម័យថ្មី​»​ ​នៅ​ល្ងាច​ថ្ងៃទី ២១ ​ខែធ្នូ ឆ្នាំ2020​នេះ។

      សៀវភៅស​បាន​ចែង​ថា   ​​ប្រទេសចិន​បាន​ជំរុញ​បដិវត្តន៍​ថាមពល​​​យ៉ាង​ម៉ឺងម៉ាត់​មិនងាករេ  ​​​ការផលិត​និង​វិធី​ប្រើប្រាស់​ថាមពល​បាន​វិវឌ្ឍ​និង​​ប្រែប្រួល​យ៉ាង​ខ្លាំង​។ ​​រចនាសម្ព័ន្ធ​​នៃ​ការផលិតនិង​ប្រើប្រាស់​ថាមពល​​​ប្រកប​ដោយ​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់  ​​អត្រា​ប្រើ​ប្រាស់​ថាមពល​ក៏បាន​ត្រូវលើក​កម្ពស់​​យ៉ាង​ជាក់ស្តែង​ផងដែរ​។ ​ប្រទេសចិន​បាន​ប្រកាន់ខ្ជាប់​នូវ​​ទស្សនៈអភិវឌ្ឍន៍​ថ្មី​អំពី ​ការច្នៃប្រឌិតថ្មី ​ ​ការសម្របសម្រួល​ ​​បៃតង ​ភាពបើកទូលាយ ​ភាពចែករំលែក​  ​បាន​បង្កើត​ជា​​ប្រព័ន្ធ​ផ្គត់ផ្គង់​​ថាមពល​ស្អាត​ពហុទម្រង់ ​  ​បាន​បន្ត​ជំរុញ​យ៉ាង​ស៊ីជម្រៅ​​នូវ​​ការធ្វើ​កំណែទម្រង់​យន្តការ​ថាមពល  ​​និង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​វិស័យ​​ថាមពល   ​ពោលគឺ​ថាមពល​ចិន​​បាន​​ចូលក្នុង​​ដំណាក់កាល​ថ្មី​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​​គុណភាព​ខ្ពស់​។

        សៀវភៅស​បាន​​ឱ្យ​ដឹង​ទៀត​​ថា   ​ពេល​ប្រឈម​មុខ​នឹង​បញ្ហា​ពិភពលោក​ដ៏​កាន់តែ​ស្មុគស្មាញ ​ ដូចជា​​​​ការប្រែប្រួល​​អាកាសធាតុ​ ​និង​កង្វះខាត​ថាមពលជាដើម  ​​ប្រទេសចិន​បាន​ដាក់ចេញ​ទស្សនៈ​ស្តីពី​ ​សហគមន៍​រួម​ជោគវាសនា​នៃ​មនុស្សជាតិ  ​​ព្រមនិង​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​បែប​កាបូន​ទាប និង​ថាមពល​ស្អាត​របស់​ខ្លួន​ ​​ក៏​ដូចជា​​បាន​ជំរុញ​យ៉ាង​សកម្ម​​នូវ​អភិបាលកិច្ច​​ថាមពល​ពិភពលោក   ​ដើម្បី​​ចាប់ដៃ​ជាមួយ​បណ្តា​ប្រទេសនានា​ ​ស្វែងរក​មាគ៌ា​អភិវឌ្ឍន៍​ថ្មី​ប្រកប​ដោយ​ចីរភាព​លើ​​វិស័យ​ថាមពល​ពិភពលោក​។   ​​ការអភិវឌ្ឍ​ថាមពល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​យុគសម័យ​ថ្មី  ​បាន​រួម​​វិភាគទាន​ដ៏​សកម្ម​ក្នុង​ការថែរក្សា​សុវត្ថិភាព​ថាមពល​ពិភពលោក  ​ការទប់ទល់​នឹង​បម្រែ​បម្រួល​អាកាសធាតុ​ជា​សកល​ ​ក៏ដូចជា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ៕​​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស