郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទោះបីជាត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេអស់រយៈពេល១៤ថ្ងៃក៏ដោយ ក៏សុខចិត្តទៅប្រទេសចិនដើម្បីចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី

2020-11-04 11:27:11 cri

ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទីបី​នឹង​សម្ពោធ​បើក​នៅយប់​ថ្ងៃទី​៤ ខែ​វិច្ឆិកា​ ។  ដោយ​មក​ពី​ត្រូវ​បង្ការ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ដូច្នេះ បុគ្គលិក​ទាំង​អស់​ដែល​នឹង​ចូល​ក្នុងសាល​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​ឆ្នាំ​នេះ សុទ្ធតែ​ត្រូវ​ទទួល​ការ​ធ្វើ​តេស្ត​ពី​សុខភាព​យ៉ាង​តឹងរ៉ឹង ។ ដោយឡែក អ្នក​ចូល​រួម​ដែល​មក​ពីបរទេស​​ទាំង​អស់​ ពេល​ចូល​ដែន​ចិន​ក៏​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ​រយៈ​ពេល​១៤​ថ្ងៃ ។ ទោះជា​យ៉ាងនេះក៏​ដោយ ក៏សហគ្រាស​នៃ​ប្រទេស​នានា​បានចូល​រួម​យ៉ាង​សកម្ម​នូវ​ការ​តាំង​ពិព័រណ៍​លើក​នេះ​ផង​ដែរ ។ ​ក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោក និង​សហគ្រាសធំនិង​​សំខាន់​មាន​បំណង់កាន់​តែ​ខ្លាំង​ក្នុងការ​ចូល​រួម​ការ​តាំង​ពិព័រណ៍​លើក​នេះ ហើយ​អត្រា​ចូល​រួម​ម្ត​ងទៀត​បាន​លើស​ពី ៧០ភាគរយ​ ។

  ក្រុម​ហ៊ុន​SCHOTTអាល្លឺម៉ង​ដែល​ជាក្រុម​ហ៊ុន​យក្សផលិត​កញ្ចក់​ពេទ្យ​លើ​ពិភពលោក​បាន​ចូល​រួម​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​៣​លើក​ហើយ លោក​Frank Heinrichtប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​នៃ​ក្រុម​ហ៊ុន​នេះ​បាន​ថ្លែង​ថា សហគ្រាស​ដាច់​ខាត​មិន​ខក​ខាននូវ​ឱកាស​ល្អនៃ​ពិព័រណ៍​នាំ​ចូល​លើក​នេះ​ដែល​អាច​រួម​គ្នា​ចែក​រំលែក​ឱកាស​ពាណិជ្ជកម្ម ។

លោក Jean-PaulAgon ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​និង​ជា​នាយក​ប្រតិបតិ្តនៃ​ក្រុម​ហ៊ុន​LOREAL​នៃ​ប្រទេស​បារាំង​បាន​ថ្លែង​ថា ប្រទេ​សចិន​អាច​រៀប​ចំពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទីបី​តាម​ពេល​កំណត់ បាន​បញ្ចេញ​សញ្ញាយ៉ាង​ច្បាស់​​ទៅ​កាន់​ពិភពលោក​ថា ប្រទេស​ចិន​បាន​ងើបឡើង​វិញ​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​រួចហើយ​ ហើយ​ក៏​បាន​បង្ហាញ​ពី​កាបេ្តជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ដែល​ចង់​ដើរ​តួនាទី​សំខនា់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​របស់​ពិភពលោក​ទាំង​មូល​តាម​រយៈ​ស្មារតី​បើក​ទូលាយ​និង​ឈ្នះ-ឈ្នះ ។

សូម​បញ្ជាក់​ថា មាន​ប្រទេស​ តំបន់​និង​អង្គការ​អន្តរជាតិ​ចំនួន​១៧២​បាន​ចូល​រួម​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទីមួយ​ សហគ្រា​បរទេស​ចំនួន​៦៣១៧​បាន​ចូល​ការ​តាំង​ពិព័រណ៍​ដែល​បានឈាន​ដល់​ឯកសារមានបំណង​ធ្វើ​កិច្ចសហប្រតិបតិ្តការ គិត​ជា​ទឹក​ប្រាក់​សរុប ៥៧៨៣០​​លាន​ដុល្លារអាមេរិក​ រីឯ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទីពីរ បាន​ទាក់​ទាញ​ប្រទេស​ តំបន់​និង​អង្គការ​អន្តរជាតិ​ចំនួន​១៨១​ចូល​រួម​ សហគ្រា​បរទេស​ចំនួន ជាង ៣៨០០ បាន​ចូល​ការ​តាំង​ពិព័រណ៍​ដែល​បានឈាន​ដល់​ឯកសារមានបំណង​ធ្វើ​កិច្ចសហ​ប្រតិ​បតិ្ត​ការ គិត​ជា​ទឹក​ប្រាក់​សរុប៧១១៣០​លាន​ដុល្លារ​អាមេរិក​ ។ ទំហំ​ដាក់​តាំង​បង្ហាញ​សរុប​នៃ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទីបី​បាន​ពង្រីក​ជាង​ ៣ ម៉ឺន​ម៉ែត្រ​ក្រឡា​បើ​ធៀប​នឹង​លើក​ទីពី ហើយ​ទំហំ​ដាក់​តាំង​បង្ហាញ​នៃ​​ក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោក និង​សហគ្រាសធំនិង​​សំខាន់ បាន​កើន​ជាង​១៤ភាគរយ​បើ​ធៀប​នឹង​លើក​ទីពី ក្នុង​នោះ​មាន​សហគ្រាស​រាប់​សិប​គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​ទៅចូល​រួម​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ។

ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិបាន​បង្ហាញ​ពីសុទិដ្ឋិនិយម ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​និង​ការ​បើក​ទូលាយ​របស់ប្រទេ​សចិន​ ។ ពាណិជ្ជករ​បរទេស​មាន​ក្តី​រំពឹង​ទុក​យ៉ាង​ខ្លាំង​ទៅ​លើ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ ហើយ​សង្ឃឹម​ថា ឆ្លងតាមរយៈ​វេទិកា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗនេះ អាចចែក​រំលែក​ផល​ប្រយោជន៍​ក្នុង​ទីផ្សារ​ចិន​ ក៏ដូច​ជា​ចែក​រំលែក​ជា​មួយ​គ្នា​នូវ​​ឱកាស​ពាណិជ្ជកម្ម​សកល​ផង​ដែរ ៕

#CCFR Comment#បទវិភាគ៖ទោះបីជាត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេអស់រយៈពេល១៤ថ្ងៃក៏ដោយ ក៏សុខចិត្តទៅប្រទេសចិនដើម្បីចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី

#CCFR Comment#បទវិភាគ៖ទោះបីជាត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេអស់រយៈពេល១៤ថ្ងៃក៏ដោយ ក៏សុខចិត្តទៅប្រទេសចិនដើម្បីចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី

#CCFR Comment#បទវិភាគ៖ទោះបីជាត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេអស់រយៈពេល១៤ថ្ងៃក៏ដោយ ក៏សុខចិត្តទៅប្រទេសចិនដើម្បីចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី

#CCFR Comment#បទវិភាគ៖ទោះបីជាត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេអស់រយៈពេល១៤ថ្ងៃក៏ដោយ ក៏សុខចិត្តទៅប្រទេសចិនដើម្បីចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស