孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣ជិតនឹងបើកធ្វើ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានត្រៀមរួចហើយដើម្បីផ្តល់ព័ត៌មានដ៏ថ្មីបំផុតសម្រាប់ពិភពលោក

2020-11-02 17:39:44

 

ភ្ញៀវមកពីគ្រប់ទីកន្លែងលើពិភពលោក ដើម្បីចែករំលែកនូវពិព័រណ៍នាំចូលចិនអន្តរជាតិ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣នឹងប្រារព្ធធ្វើឡើងនៅទីក្រុងសៀងហៃថ្ងៃទី៤ខែវិច្ឆិកាខាងមុខ។នេះជាពិព័រណ៍ថ្នាក់ជាតិទីមួយដែលមានប្រធានបទស្តីពីការនាំចូលលើពិភពលោកក្រោមបរិបទជំងឺកូវីដ១៩។អំឡុងពេលពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ អ្នកសារព័ត៌មាននៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងនាំប្រជាជនលើពិភពលោក​ស្វែងយល់ពីសាលតាំងពិព័រណ៍ធំៗចំនួន៦ ​សន្ទនាគ្នាជាមួយCEOនៃសហគ្រាសកំពូល៥​រយលើ​ពិភពលោក ​មានការផ្សាយដំណឹងនៅកន្លែងផ្ទាល់ ក៏មានការបកស្រាយដោយ​ឯកទេសនិងការធ្វើអន្តរកម្មតាមអនឡាញនិងក្រៅបណ្តាញដោយគ្រប់ជ្រុងជ្រោយតាមរយៈទម្រង់ប្រព័ន្ធ5G+4Kផងដែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស