邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#មហាសន្និបាតភាគទី7# លោក ស៊ី ជីនភីង ៖ ចិនដាច់ខាតមិនធ្វើអនុត្តរភាព ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងអំណាចអនុត្តរភាព

2020-10-23 15:14:37

      មហាសន្និបាត​រំលឹក​ខួប ៧០ ឆ្នាំ​នៃការដែល​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជនចិន​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់​អាមេរិក​បាន​ប្រារព្ធធ្វើ​នៅក្រុង​ប៉េកាំង នៅថ្ងៃទី ២៣ ខែតុលានេះ។ ​លោក ស៊ី ជីនភីង ​មេដឹកនាំកំពូលរបស់​ប្រទេសចិន​បាន​ថ្លែងថា ​ប្រទេសចិន​ដាច់ខាត​មិន​​ធ្វើ​អនុត្តរភាព ​មិន​វាតទី  ​​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​នឹង​អនុត្តរនិយម​និង​នយោបាយ​អនុត្តរភាព​​។ ​ចិន​ប្រកាន់ខ្ជាប់​គោល​​នយោបាយ​ការពារជាតិ​លក្ខណៈ​បង្ការការពារ​ ។​ ​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​បំពាន​អធិបតេយ្យភាពជាតិ​ ​ ​សន្តិសុខជាតិ ​ផលប្រយោជន៍អភិវឌ្ឍន៍ ​និងការបំបែកបំបាក់ប្រទេសចិន ​ប្រជាជនចិន​នឹង​ប្រឆាំង​​យ៉ាងខ្លាំង​ផ្ទាល់ជាមិនខាន​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស