王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#មហាសន្និបាតភាគទី៦#លោកស៊ីជីនភីងប្រធានរដ្ឋចិន៖ គាំពារសន្តិភាពនិងសច្ចយុត្តិធម៌ពិភពលោក ជំរុញការឱ្យបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ

2020-10-23 16:38:26 cri

       ថ្ងៃទី​២៣ខែតុលា​ ​មហាសន្និបាត​រំលឹកខួប ​៧០​ឆ្នាំ​នៃការ​ដែល​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជន​​ចិន​ចេញទៅជួយ​កូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹង​ការ​ឈ្លានពាន​របស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាមេរិក​​បាន​ប្រារព្ធ​ធ្វើនៅ​ក្រុង​ប៉េកាំង​។​ ​ ​លោក​ស៊ីជីនភីងមេដឹកនាំ​កំពូលចិនបាន​ថ្លែងថា​ ​ប្រទេស​ចិនប្រកាន់ខ្ជាប់នូវការ​ដើរតាម​មាគ៌ាអភិវឌ្ឍន៍ប្រកបដោយ​សន្តិភាព​ ​រីករាយ​រួម​សហការ​ជាមួយ​ប្រជាជននៃប្រទេ​ស​នានា​​ក្នុងការ​ជំរុញ​ការ​​បង្កើត​​សហគមន៍​រួម​វាសនា​តែមួយ​របស់មនុស្សជាតិ​។​

      លោកបាន​គូសបញ្ជាក់ថា​ ​ក្នុងឋានៈជា​ប្រទេស​ធំដែលមាន​ទំនួល​​ខុសត្រូវ​ ​ប្រទេសចិន​ប្រកាន់​​ខ្ជាប់​នូវ​គុណតម្លៃរួម​របស់មនុស្សជាតិ​ទាំងមូល​ ពោគឺ​សន្តិភាព​ ​វឌ្ឍនភាព  ​យុត្តិធម៌​ ​សច្ចភាព​ ​ប្រជាធិបតេយ្យនិងសេរីភាព​ ​ ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈអភិបាលកិច្ច​សកល​ដែល​ពិភាក្សាជាមួយគ្នា​ ​កសាង​ជាមួយ​គ្នា​និង​ចែករំលែកជាមួយគ្នា​ ​ប្រកាន់ខ្ជាប់នូវ​ការ​ដើរ​តាម​មាគ៌ាអភិវដ្ឍន៍ដោយ​សន្តិភាពយ៉ាង​ដាច់ខាត​​ ​ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​បែប​បើក​ទូលាយ​​ ការ​អភិវឌ្ឍ​បែប​កិច្ច​សហប្រតិបត្តិការ​និងការ​​អភិវឌ្ឍ​ជាមួយ​គ្នា​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស