孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#About Xi#លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៧៥ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ

2020-09-22 10:17:37 cri

#About Xi#លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៧៥ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ

កាលពីថ្ងៃទី២១ខែកញ្ញា​ ​​លោកស៊ីជីនភីងប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួប៧៥ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ។

លោកស៊ីជីនភីងបានចង្អុលបង្ហាញថា​   កាលពី៧៥ឆ្នាំមុន​​  ​ប្រជាជននៅលើពិភពលោកបានឆ្លងកាត់​ការតស៊ូប្រយុទ្ធដោយបង្ហូរឈាមនៅសមរភូមិ  យកបានជ័យជម្នះដ៏អស្ចារ្យនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។នេះគឺជាជ័យជម្នះរបស់យុត្តិធម៌និង ប្រជាជន។អង្គការសហប្រជាជាតិបានបង្កើតឡើងបន្ទាប់ពីមនុស្សជាតិបានឆ្លងកាត់សង្គ្រាមដ៏ទុក្ខវេទនាពីរដងមុនទស្សវត្សរ៍៥០នៃសតវត្ស៍មុន  ហើយបានឆ្លងដំណើរអស្ចារ្យអស់យៈពេល៧៥ឆ្នាំ។សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោកបានបើកទំព័រថ្មី។

រយៈពេល៧៥ ឆ្នាំនៃអង្គការសហប្រជាជាតិជារយៈពេល ៧៥ ឆ្នាំនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់សង្គមមនុស្សជាតិ។យើងបានឆ្លងកាត់ការអភិវឌ្ឍបចេកវិទ្យានិងបដិវត្តឧស្សាហកម្មយ៉ាងស៊ីជម្រៅនិងទូលំទូលាយ​​   ហើយកំពុងឈានចូលបដិវត្តបច្ចេកវិទ្យានិងការផ្លាស់ប្តូរឧស្សាហកម្មជុំថ្មីដែលមានក្របខ័ណ្ឌកានតែធំនិងកម្រិតកាន់តែស៊ីជម្រៅ កម្លាំងផលិតកម្មសង្គមរបស់ពិភពលោកត្រូវបានរំដោះនិងអភិវឌ្ឍយ៉ាងខ្លាំងហើយសមត្ថភាពរបស់មនុស្សជាតិក្នុងការយកជ័យជម្នះលើឧបសគ្គនិងការកែទម្រង់ពិភពលោកបានលើកកម្ពស់យ៉ាងខ្លាំង។

រយៈពេល៧៥ ឆ្នាំនៃអង្គការសហប្រជាជាតិជារយៈពេល៧៥ ឆ្នាំនៃការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៃស្ថានភាពអន្តរជាតិ។ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទទួលបានការ រំដោះប្រទេសនិងឯករាជ្យជាតិ   មានប្រជាជនជាង ១ ពាន់លាននាក់បានរួចផុតពីភាពក្រីក្រ​​​  ហើយមានមនុស្សរាប់ពាន់លាននាក់កំពុងឈានចូលដំណើរទំនើបភាវូបនីយកម្ម ​ប្រការងនេះបានបង្កើនកម្លាំងសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោកយ៉ាងខ្លាំងហើយបានផ្លាស់ប្តូរនិម្មាបនកម្មនៃពិភពលោកយ៉ាងស៊ីជម្រៅ ។

រយៈពេល​៧៥ឆ្នាំនៃអង្គការសហប្រជាជាតិ​ ជា​រយៈពេល​៧៥ឆ្នាំ​ដែល​ពហុភាគីនិយម​វិវឌ្ឍ​រីក​ចម្រើន​យ៉ាង​លឿន។​ បញ្ហា​នៅលើពិភពលោក​គឺ​មាន​ច្រើន​ណាស់​ហើយ​ក៏ធំណាស់ដែរ​ ​បញ្ហាប្រឈម​ជាសកល​ក៏កើនឡើង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃដែរ​ ​គប្បី​ហើយក៏មាន​តែ​អាច​ដោះស្រាយ​បាន​តាមរយៈកិច្ច​សន្ទនា​និង​កិច្ច​សហប្រតិបត្តិការ​។​ ​កិច្ចការ​លើផ្ទៃអន្តរជាតិ​ដោះស្រាយ​តាមរយៈការ​ពិគ្រោះពិភាក្សា​ជាមួយគ្នា​ ការ​រួមសុខរួមទុក្ខបាន​ក្លាយទៅជា​គំនិតឯកភាព​រួម​នៃ​សហគមន៍អន្តរជាតិ​។​ ​ក្រោយ​ពីព្យុះភ្លៀង​ទើបមាន​ឥន្ទនូ។​ ​ក្រោយពីការ​សាកល្បង​ម្តងហើយ​ម្តង​ទៀត​ ​អង្គការសហប្រជាជាតិ​នៅតែ​ពោរពេញទៅដោយ​កម្លាំង​រស់រវើក ​ដែល​រ៉ាប់រង​នូវបំណងប្រាថ្នា​របស់ប្រជាជនជាង​ ​៧០០០ លាននាក់​ដែល​ចង់បាន​ការរស់នៅ​ប្រកបដោយ​ការរំពឹងទុក​ចំពោះ​ជីវភាព​ល្អបវរ​របស់​ប្រជាជន​ជាង ៧០០០ លាននាក់ ធម្មនុញ្ញអង្គការសហប្រជាជាតិ​នៅតែជា​ការធានា​ដ៏សំខាន់​សម្រាប់​សន្តិភាព​និងការអភិវឌ្ឍ​នៃ​ពិភពលោកដដែល។

 លោក​ស៊ីជីនភីងបាន​គូសបញ្ជាក់ថា​ ពិភពលោក​បច្ចុប្បន្ន​កំពុង​ឆ្លងកាត់​បម្រែបម្រួល​ធំៗ​ដែល​ពុំធ្លាប់​មាន​ក្នុងរយៈពេល​១០០ឆ្នាំ​កន្លងទៅ​ ​សភាពការណ៍​រីករាយដាល​នៃជំងឺកូវីដ១៩​ដែល​ស្រាប់តែកើត​មានឡើង​ជា​បញ្ហាប្រឈម​ដ៏តឹងរ៉ឹងមួយ​លើក​ចំពោះ​ពិភពលោក​ទាំងមូល​។​ មនុស្សជាតិ​បាន​ឈានចូល​យុគសម័យថ្មី​ដែល​តភ្ជាប់គ្នា​ ​ផលប្រយោជន៍​និង​ជោគវាសនា​របស់​បណ្តាប្រទេស​នានា​គឺ​តភ្ជាប់​គ្នាយ៉ាង​ស្អិតល្មួត​។​ ​ការ​គំរាមកំហែង​និងការ​សាលក្បង​ជាសកលគឺត្រូវការ​ការ​ឆ្លើយតប​ជាសកលយ៉ាង​ខ្លាំង​ក្លា​។​ ​ស្ថិតចំពោះមុខ​នឹង​គំរាមកំហែងនិងបញ្ហាប្រឈម​ជាសកល​ត្រូវការការទប់ទល់ជាសកល ។ ប្រឈមមុខនឹង​សភាពការណ៍ថ្មី​និង​បញ្ហាប្រឈមថ្មី​ ​យើង​ត្រូវតែ​គិតពិចារណាយ៉ាង​ម៉ឺងម៉ាត់​ថា​ តើ​ពិភពលោក​ត្រូវការ​អង្គការ​សហប្រជាជាតិ​យ៉ាង​ណាមួយ​? ​ក្រោយពីបញ្ចប់​ជំងឺកូវីដ​១៩ តើ​អង្គការ​សហប្រជាជាតិ​ត្រូវ​ដើរ​តួនាទី​ដោយ​របៀបណា?

លោកស៊ីជីនភីង​បានលើកឡើង​សំណើរ ៤ ចំណុច​អំពីបញ្ហានេះ ។

ទី ១ ប្រកាន់ខ្ជាប់​យុត្តិធម៌ ។ ប្រទេសធំ​និងតូច​គោរពគ្នា​និង​ស្មើគ្នា​គឺជា​តម្រូវការ​នៃ​វឌ្ឍនភាព​​​យុគសម័យ ក៏ជា​គោលការណ៍​ចម្បង​នៃធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ។​ ប្រទេសណាមួយ​សុទ្ធតែគ្មាន​អំណាច​ទទួលខុសត្រូវ​ចំពោះ​កិច្ចការ​អន្តរជាតិ​ទាំងអស់​ សម្រេច​ជោគវាសនា​ប្រទេសដទៃ​និង​ផ្តាច់មុខ​ឧត្តមភាព​អភិវឌ្ឍន៍​នោះទេ ក៏កាន់តែ​មិនអាច​ធ្វើតាម​តែទំនើងចិត្ត អនុវត្ត​អនុត្តរភាពនិយម​នោះដែរ ។ ឯកតោភាគីនិយម​មិនមាន​ច្រកចេញទេ ត្រូវតែ​ប្រកាន់ខ្ជាប់​ការពិគ្រោះពិភាក្សាជាមួយគ្នា កសាងជាមួយគ្នា​និង​ចែករំលែក​ជាមួយគ្នា អាស្រ័យដោយ​បណ្តាប្រទេស​នានា​រួមគ្នា​គាំពារ​សន្តិសុខ​ជាទូទៅ រួមគ្នា​ចែករំលែក​សមិទ្ធផល​អភិវឌ្ឍន៍ រួមគ្នា​ក្តាប់វាសនា​ពិភពលោក ។ ត្រូវតែ​លើកកម្ពស់​យ៉ាងប្រាកដប្រជា​នូវ​លក្ខណៈតំណាង​និង​សិទ្ធិបញ្ចេញមតិ​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុងអង្គការ​សហប្រជាជាតិ ធ្វើឱ្យ​អង្គការ​សហប្រជាជាតិ​អាច​បង្ហាញពី​ផលប្រយោជន៍​និង​គោលបំណង​របស់​ប្រទេស​ភាគច្រើន​ដោយកាន់តែ​មានតុល្យភាព ។

ទី ២ អនុវត្ត​ការគ្រប់គ្រង​តាម​ច្បាប់ ។ កម្មវត្ថុ​និង​គោលការណ៍​នៃធម្មនុញ្ញ​អង្គការ​សហប្រជាចាតិ​គឺជា​ប្រការ​ដែល​ត្រូវតែ​គោរពជាមូលដ្ឋាន​សម្រាប់​ដំណោះស្រាយ​ទំនាក់ទំនង​អន្តរជាតិ ក៏ជា​មូលដ្ឋាន​សំខាន់​នៃ​ស្ថិរភាព​របៀបរាបរយ​អន្តរជាតិដែរ ចាំបាច់​ត្រូវតែ​គាំពារ​ដោយ​ម៉ឺងម៉ាត់​មិនងាករេ ។ ទំនាក់ទំនង​និង​ផលប្រយោជន៍នៃ​បណ្តាប្រទេស​នានា​មានតែ​សម្របសម្រួល​ដោយ​របប​និង​បទបញ្ញត្តិ មិនអាច​ស្តាប់តាម​តែប្រទេស​ខ្លាំងនោះទេ ។

   ប្រទេស​ចិន​ធំៗកាន់តែ​ត្រូវ​នាំមុខ​ធ្វើ​ជា​ជា​អ្នក​ផ្តួចផ្តើម​និង​គាំពារ​នីតិរដ្ឋ​អន្តរជាតិ​ គោរព​តាម​កិច្ចសន្យា​ មិន​ធ្វើ​លើកលែង​និយម មិន​អនុវត្ត​ស្តង់ដារ​ពីរ ​ហើយក៏​មិន​អាច​មួលបង្កាច់​ច្បាប់​អន្តរជាតិ​ ​រំលោភបំពាន​​ផលប្រយោជន៍ស្របច្បាប់​​របស់​ប្រទេស​ដទៃ​ ​ក៏ដូចជា​បំផ្លិចបំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​អន្តរជាតិដោយ​យកលេស​នីតិរដ្ឋផងដែរ​។​

  ទី៣គឺ​ ជំរុញ​កិច្ចសហប្រតិបត្តិការ។ ​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​គោលបំណងដើម​នៃ​ការ​បង្កើត​អង្គការ​សហប្រជាជាតិ ​ហើយក៏​ជា​កម្មវត្ថុសំខាន់​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ដែរ​។ ការ​ពឹងផ្អែក​លើ​គំនិត​សង្គ្រាម​ត្រជាក់​ ​គូស​ខ្សែ​បន្ទាត់​ដោយ​មនោគមវិជ្ជា​ និង​លេងល្បែង​ផល​បូកសូន្យ ​ វាមិន​គ្រាន់​តែ​មិនអាចដោះស្រាយ​បញ្ហា​របស់​ប្រទេស​ខ្លួន​ប៉ុណ្ណោះទេ ហើយ​ក៏​មិន​អាច​ទប់ទល់​នឹង​ការ​សាកល្បង​រួម​ដែល​មនុស្សលោក​ប្រឈមមមុខ​។ ​អ្វីៗ​ដែល​យើង​ត្រូវ​តែធ្វើនោះ​​គឺ​ជំនួស​ការ​ប៉ះទង្គើចដោយកិច្ចសន្ទនា​​ ​ ​ជំនួស​ការ​បង្ខិតបង្ខំ​ដោយ​កិច្ចពិគ្រោះពិភាក្សា​ ​ក៏ដូចជា​ជំនួសផលបូកសូន្យដោយ​ភាពឈ្នះ-ឈ្នះ​ តភ្ជាំប់​​ផលប្រយោជន៍​របស់​ប្រទេស​ខ្លួន​​​​ជាមួយ​ផលប្រយោជន៍​រួម​របស់​ប្រទែស​នានា ​ខិត​ខំ​ប្រឹងប្រែងពង្រីក​ចំណុចប្រសព្វនៃ​​ផលប្រយោជន៍​រួម​របស់​ប្រទេស​នានា ដើម្បី​កសាង​គ្រួសារធំ​អន្តរជាតិ​ដែល​ចុះសម្រុងះគ្នា​និង​កិច្ចសហប្រតិបត្តិការ​។

    ទី​៤​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ប្រតិបត្តិការ។ ​ការ​អនុវត្ត​ពហុនិយម ​មិន​អាច​គ្រាន់​តែ​និយាយ​​ប៉ុណ្ណោះទេ គឺ​ត្រូវ​ធ្វើ​ប្រតិបត្តិការ​ជាក់​ស្តែង ​មិនអាចគ្រាន់​តែ​ចេញ​វេជ្ជបញ្ជាថ្នាំ​តែគ្មាន​ប្រសិទ្ធភាពនោះ ទេ​។​អង្គការសហប្រជាជាតិ​ត្រូវ​ចាត់​ទុក​ការ​ដោះស្រាយ​បញ្ហា​ជា​ចំណុច​ផ្តើម​ ​ចាត់​ទុក​សមិទ្ធផល​ជា​ទិសដៅ ​ជំរុញ​ដោយមាន​តុល្យភាព​នូវ​សន្តិសុខ ការ​អភិវឌ្ឍន៍​និង​សិទ្ធិមនុស្ស​។

ជាពិសេសត្រូវចាត់ទុកការអនុវត្ត«របៀបវារៈ​នៃ​ការអភិវឌ្ឍ​ចេរភាព​ឆ្នាំ2030» ជា​ឱកាស​ ​តម្លល់ទុក​ការឆ្លើយតប​បញ្ហា​សន្តិសុខ​មិនប្រពៃណី​ដូចជា​បញ្ហា​សុខាភិបាល​សាធារណៈ​ជាដើម​ ជា​ទឹសដៅ​ការងារ​អទិភាព​នៃ​អង្គការ​សហប្រជាជាតិ​ ​ចាត់ទុក​បញ្ហា​អភិវឌ្ឍន៍​ក្នុង​ឋានៈ​កាន់តែ​សំខាន់​ក្រោម​​ក្រប់ខ័ណ្ឌ​ម៉ាក្រូ​ពិភពលោក​  ​ដើម្បី​​កាន់តែ​យកចិត្តទុកដាក់​ក្នុងការ​ជំរុញ​និង​ការការពារ​សិទ្ធិ​រស់រាន​មាន​ជីវិត​និង​សិទ្ធិ​អភិវឌ្ឍន៍​។

      លោក ស៊ី ជីនភីង ​​បាន​សង្កត់​ធ្ងន់​ថា   ​​ប្រទេស​ចិន​ជា​ប្រទេស​ទីមួយ​ដែលបាន​ចុះ​ហត្ថលេខា​លើ​​រដ្ឋធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​  ​​ចិនជា​ប្រទេស​សមាជិក​បង្កើត​អង្គការ​សហប្រជាជាតិ ​និងជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​តែមួយគត់​របស់​​សមាជិក​អចិន្ត្រៃយន៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​។ ​​យើង​នឹង​ធ្វើ​ជា​អ្នកអនុវត្ត​​ពហុភាគីនិយម​ជានិច្ច​ ​សកម្ម​ចូលរួម​ការធ្វើ​កំណែទម្រង់​និង​ការកសាង​ប្រព័ន្ធ​អភិបាលកិច្ច​ពិភពលោក​  ​​ថែរក្សា​យ៉ាង​ម៉ឺងម៉ាត់​នូវ​ប្រព័ន្ធ​អន្តរជាតិ​ដែល​តម្កល់ទុក​​អង្គការ​សហប្រជាជាតិ​ជា​ស្នូល  ​​ថែរក្សា​យ៉ាង​ម៉ឺងម៉ាត់​​នូវ​​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ចាត់ទុក​ច្បាប់​អន្តរជាតិ​ជា​មូលដ្ឋាន   ​ក៏ដូចជា​ថែរក្សា​យ៉ាង​ម៉ឺងម៉ាត់​​នូវ​តួនាទី​ស្នូល​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​កិច្ចការ​អន្តរជាតិ​។

      លោក ស៊ី ជីនភីង​ ​បាន​​គូសបញ្ជាក់​នៅទីចុងបំផុត​ថា  ​ពិភពលោក​កំពុង​ឈរ​លើ​ទីចាប់ផ្តើម​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ   ​​។ ​សូមយើងទាំងអស់គ្នា​រំលឹក​ឡើងវិញ​នូវ​​ពាក្យសន្យា​ដ៏​​ម៉ឺងម៉ាត់​ចំពោះ​​​​ពហុភាគីនិយម   ​ជំរុញ​ការកសាង​សហគមន៍​រួម​វាសនា​សម្រាប់​មនុស្ស​ជាតិ  ដើម្បី​សម្រេច​នូវ​សាមគ្គីភាព​និង​រុងរឿងភាព​ដ៏កាន់តែ​អស្ចារ្យ​ក្រោម​​ទង់​អង្គការ​សហប្រជាជាតិ!​

(ចប់)

 

អ្នកបកប្រែ:孔思琦

ពិភាក្សា()