徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនបង្ហាញពីគោលជំហររបស់ចិនស្តីពីការដែលអាមេរិកប្រកាសថាអង្គការសហប្រជាជាតិអនុវត្តការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ

2020-09-21 15:49:09 cri

    កាលពី​ថ្ងៃទី ២០ ខែកញ្ញា លោកចាំងជុន តំណាង​ប្រទេសចិន​ប្រចាំ​ជាអចិន្ត្រៃយ៍​នៅអង្គការ​សហប្រជាជាតិ​បានផ្ញើ​សារលិខិត​ជូន​ប្រធាន​ផ្លាស់វេន​នៃក្រុមប្រឹក្សា​សន្តិសុខ​និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​បង្ហាញពី​គោលជំហរ​របស់ចិន​ស្តីពី​ការដែល​អាមេរិក​ប្រកាស​ដោយឯកតោភាគី​នាថ្ងៃទី ១៩ ខែកញ្ញា​ថាអង្គការ​សហប្រជាជាតិ​នឹងអនុវត្ត​​ការដាក់ទណ្ឌកម្ម​លើអ៊ីរ៉ង់​ឡើងវិញ ។

    ក្នុងសារលិខិត លោកចាំងជុន​បាន​លើកឡើងថា ភាគីអាមេរិក​បាន​ដកចេញពី​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​អំពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ខែឧសភា​ឆ្នាំ ២០១៨ រួចហើយ ពោលគឺ​លែងជា​ភាគីហត្ថលេខីនៃ​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​នេះទៀត​ហើយ ដូចនេះ​ប្រការ​ដែល​ភាគីអាមេរិក​ទាមទារឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចាប់ដំណើរការ​យន្តការ​ស្តីពី​ការដាក់ទណ្ឌកម្ម​លើអ៊ីរ៉ង់​ឡើងវិញភ្លាម វា​គ្មាន​មូលដ្ឋាន​ច្បាប់​នោះទេ ។

    លោកចាំងជុន​សង្កត់ធ្ងន់ថា ផ្អែកលើ​អង្គហេតុ​ខាងលើ ក្រុមប្រឹក្សា​សន្តិសុខ​នឹងអនុលោម​តាម​សេចក្តីសម្រេចចិត្ត​លេខ ២២៣១ បន្ត​លុបចោល​ការកំណត់​នៃសេចក្តីសម្រេចចិត្ត​អំពី​ការដាក់តណ្ឌកម្ម​លើអ៊ីរ៉ង់ ។ ភាគីចិននឹង​ខិតខំ​គាំពារ​ប្រសិទ្ធភាព​​នៃកិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​និង​អនុភាព​នៃសេចក្តីសម្រេចចិត្ត​នៃក្រុមប្រឹក្សា​សន្តិសុខ ក៏ដូចជាបន្ត​ជំរុញ​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​តាមវិធី​នយោបាយ​តទៅទៀត ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស