邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប៖ ការសន្យាស្តីពីការលុបចោលការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់នៅតែមានប្រសិទ្ធភាព ខណៈរុស្ស៊ីបានរិះគន់ពីការប្រកាសជាឯកតោភាគីរបស់អាមេរិកឱ្យអនុវត្តការដាក់ទណ្ឌកម្មរបស់អ.ស.ប.ចំពោះអ៊ីរ៉ង់

2020-09-21 15:02:23

      លោក Josef Borell ​​​តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​​នយោបាយ​ការទូត​និង​សន្តិសុខ​សហភាព​អឺរ៉ុប​ ​និងជា​អ្នក​សម្របសម្រួល​នៃ​គណៈកម្មាធិការ​ចម្រុះ​នៃ​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​ស្តីពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​​បាន​​ចេញ​​សេចក្តី​​ថ្លែងការណ៍​មួយ​នា​ថ្ងៃទី ២០ ខែ​កញ្ញា​ថា   ​​សហរដ្ឋ​អាមេរិក​​គ្មាន​​សិទ្ធិ​អនុវត្ត​ការដាក់​ទណ្ឌកម្ម​​របស់​អង្គការ​សហប្រជាជាតិ​ចំពោះ​អ៊ីរ៉ង​ឡើងវិញ​​នោះទេ  ​​ហើយ​ការសន្យា​នៃ​​ការលុប​ចោល​​ការដាក់​ទណ្ឌកម្ម​​របស់​​បណ្តា​ភាគី​​ក្នុង​កិច្ចព្រមព្រៀង​​ស្តីពី​បញ្ហានុយគ្លេអ៊ែរ​អ៊ីរ៉ង់​​​​នៅតែ​មានប្រសិទ្ធភាព​ដដែល​។

      លោកបាន​ថ្លែងថា  ​​ក្នុងនាម​ជា​អ្នកសម្រប​សម្រួល​នៃ​​​​គណៈកម្មាធិការ​ចម្រុះ​នៃ​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​ស្តីពី​បញ្ហា​នុយគ្លេអ៊ឺរ​អ៊ីរ៉ង់​  ​​លោកនឹង​បន្ត​ខិតខំ​ធានា​ឱ្យ​គ្រប់​ភាគី​ចូលរួម​ថែ​រក្សា​និង​អនុវត្ត​ដោយគ្រប់ជ្រុងជ្រោយ​នូវ​​​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​ស្តីពី​បញ្ហា​នុយគ្លេអែរ​អ៊ីរ៉ង​។ ​ដោយសារ​កិច្ចព្រមព្រៀង​នេះ​​ជា​គន្លឹះ​នៃ​ប្រព័ន្ធ​មិន​​រីកសាយ​ភាយ​អាវុធ​​នុយគ្លេអ៊ែរ​ពិភពលោក​ ​​ដែល​មាន​​​អំណោយផល​​​ដល់ការថែរក្សា​​សន្តិភាព​ក្នុងតំបន់​និង​ពិភពលោក។

      ដោយឡែក  ​​គេហទំព័រ​​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បង្ហោះ​សេចក្តី​ថ្លែង​ការណ៍​មួយ​នា​ថ្ងៃទី ២០ ​ខែកញ្ញា​ ដើម្បី​រិះគន់​ពី​ការដែល​អាមេរិក​បាន​ប្រកាស​ជា​ឯកតោភាគី​​​ឱ្យ​អនុវត្ត​ការដាក់ទណ្ឌកម្ម​ចំពោះ​អ៊ីរ៉ង់​ឡើងវិញ​ ​ដោយបាន​បញ្ជាក់ថា​ ​ទង្វើ​របស់​​អាមេរិកគឺ​​ “​​គ្មាន​សុពលភាពផ្នែកច្បាប់​នោះទេ”៕​​​

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស