郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សេដ្ឋកិច្ចចិនបានកើនឡើងដោយផ្ទុយនឹងនិន្នាការដែលញ៉ាំឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង

2020-09-21 12:10:03 cri

     ខណៈពេល​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូលទទួល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ សេដ្ឋកិច្ច​ចិន​បាន​កើន​ឡើង​ដោយ​ផ្ទុយ​នឹង​និន្នាការ​ដែល​ញ៉ាំ​ឱ្យ​ពិភពលោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

      ចាប់តាំង​ពី​ចូល​ខែ​ឧសភា​មក ល្បឿន​កំណើន​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​បាន​បំបែក​កំណត់​ត្រា​ថ្មី​បំផុត​ក្នុង​ឆ្នាំ​២០២០​ជា​បន្ត​បន្ទាប់។ ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​នៅ​ខែ​សីហា​បាន​កើនឡើង១១,៦%បើធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​ដែល​បាន​ទាក់​ទាញ​ក្រសែ​ចក្ខុ​របស់ប្រព័ន្ធ​សារព័ត៌មាន​បរទេស​ម្តងទៀត។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ការ​កើន​ឡើង​នៃ​ផលិតផល​ក្នុង​ស្រុក​សរុបនិង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ចិន​និង​សហភាព​អឺរ៉ុប​ដែល​បាន​ដំណើរ​ការ​អស់​រយៈពេល​៨​ឆ្នាំ​ក៏​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅ​មើល​ឃើញ​ភាព​ធន់​របស់​សេដ្ឋកិច្ច​ចិន​ផង​ដែរ។

      យោង​ទៅ​តាម​ទិន្នន័យដែល​ចេញផ្សាយ​ដោយ​រដ្ឋបាល​ជាតិ​ស្ថិតិ​ចិន​បាន​ឱ្យ​ដឹង​ថា ការ​វិនិយោគ ការ​ប្រើប្រាស់​និង​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​នៅខែ​សីហា​បាន​សម្រេច​កំណើន​វិជ្ជ​មាន​ទាំង​ស្រុង!ក្នុង​នោះ ការ​វិនិយោគនៅ​ខែ​សីហា​បាន​កើនឡើង៤,១៨%បើ​ធៀបនឹង​ខែ​កក្កដា ទំហំ​សរុប​នៃ​ការ​នាំ​ចេញ​នាំ​ចូល​បាន​កើន​ឡើង​៦% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ទំហំ​សរុប​នៃ​ប្រដាប់​ប្រើ​ប្រាស់​ក្នុង​សង្គម​បាន​កើន​ឡើង​០,៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុនដែល​បាន​ប្រែ​ពី​កំណើន​អវិជ្ជមាន​ទៅ​ជា​កំណើន​វិជ្ជមាន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ។

#CCFR Comment#បទវិភាគ៖សេដ្ឋកិច្ចចិនបានកើនឡើងដោយផ្ទុយនឹងនិន្នាការដែលញ៉ាំឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង_fororder_1

      យោង​ទៅ​តាម​ទិន្នន័យ​ខាង​វិស័យ​ការ​វិនិយោគ ការ​ប្រើ​ប្រាស់​និង​ការ​នាំ​ចេញឱ្យ​ដឹង​ថា នៅ​ខែសីហា​ឆ្នាំ​នេះ ការ​នាំ​ចេញ​ច្រើន​ជាង​ការ​នាំ​ចូល​ចំនួន៤សែន​២​ម៉ឺន​លាន​យាន់​ប្រាក់​ចិន ត្រឹម​​តែ​តួលេខ​មួយ​នេះ​ប៉ុណ្ណោះ ក៏​អាច​ជំរុញ​ឱ្យ​ផលិតផល​ក្នុង​ស្រុក​សរុប​កើន​ឡើង​លើស​ពី​៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​មុន និង​ការ​វិនិយោគ​កើន​ឡើង​៤,១៨%ដែល​អាច​ជំរុញ​ឱ្យ​ផលិតផល​ក្នុង​ស្រុក​សរុប​កើន​ឡើង​លើស​ពី​១%។

      តារាង​ពន្ទុលើស​ពី​ការ​រំពឹង​ទុក​របស់​ប្រទេស​ចិន​បាន​នាំ​មក​នូវ​ផល​​វិជ្ជមាន​ចំពោះ​ស្ថានការណ៍​ទាំង​ជាតិ​និង​អន្តរជាតិ។ ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ប្រការ​ដែលគួរ​ឱ្យ​មាន​ក្តី​រំភើប​​គឺចិន​និង​សហភាព​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ​លើ​«កិច្ច​ព្រម​ព្រៀង​សញ្ញា​ភូមិសាស្រ្ត​ទំនិញរវាង​ចិន​និង​សហភព​អឺរ៉ុប»កាល​ពី​ថ្ងៃ​ទី​១៤​ខែ​កញ្ញាដែល​នឹង​មាន​អំណោយ​ផល​ដល់​ផលិតផល​និង​សហគ្រាសរាប់​ពាន់​រាប់​ម៉ឺន​ឱ្យ​ចូល​ក្នុង​ទីផ្សារ​របស់​គូ​ភាគី​។សហភាព​អឺរ៉ុប​នឹង​ពង្រីកថែម​មួយ​កម្រិត​ទៀត​នូវ​ចំណែក​​ពាណិជ្ជកម្ម​របស់​គ្រឿង​បរិភោគ​និង​កសិផល​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​នៅ​ទីផ្សារ​ចិន នេះ​ម្យ៉ាង ម្យ៉ាង​វិញ​ទៀត ប្រការ​នេះ​ក៏​មាន​អំណោយ​ផល​ដល់​កសិផល​មាន​លក្ខណៈពិសេស​របស់​ប្រទេស​ចិន​ពង្រីកចំណែក​​នៅ​ទី​ផ្សារ​សហភាព​អឺរ៉ុបផង​ដែរ។

      និយាយ​ជា​ទូទៅ និន្នាការ​នៅ​ពេល​អនាគត​នៃ​សេដ្ឋកិច្ច​ចិន​គឺ​មាន​កម្លាំង​ជាក់​ស្តែង មាន​ជំនឿ​ចិត្ត​និង​មាន​បញ្ហា​ប្រឈម។បើ​មើល​ពី​ទិន្ន័យ​សេដ្ឋកិច្ច​នៅ​ខែ​សីហា ល្បឿន​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ចិន​បាន​លើស​ពី​ការ​រំពឹង​ទុក។ការ​ងើប​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​នៃ​សេដ្ឋកិច្ច ការ​អភិវឌ្ឍដ៏​ល្អ​ប្រសើរ​នៃ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ភាព​ធន់​និង​កម្លាំង​ចលករ​យ៉ាង​ខ្លាំង​ក្លារបស់​សេដ្ឋកិច្ច​ចិន​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ពួកយើងពោរ​ពេញ​ទៅ​ដោយ​ជំនឿ​ចិត្ត​ចំពោះ​អនាគត​នៃ​សេដ្ឋកិច្ច​ចិន​ប៉ុណ្ណោះ ថែម​ទាំង​ក៏​កាន់​តែមាន​ទី​បង្អែកក្នុង​ការ​ប្រឈម​នឹង​ហានិ​ភ័យនិង​ការ​សាក​ល្បងទៀត​ផង៕

#CCFR Comment#បទវិភាគ៖សេដ្ឋកិច្ចចិនបានកើនឡើងដោយផ្ទុយនឹងនិន្នាការដែលញ៉ាំឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង_fororder_2

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស