刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអ៊ីរ៉ង់៖ទង្វើអនុត្តរភាពនិយមរបស់អាមេរិកនឹងប្រឈមមុខនឹងប្រតិកម្មតបយ៉ាងខ្លាំងក្លាពីសំណាក់អ៊ីរ៉ង់

2020-09-21 16:24:00 cri

   ថ្ងៃទី​២០ ខែកញ្ញា ​លោក​Rouhaniប្រធានាធិបតី​អ៊ីរ៉ង់​បាន​ថ្លែងថា​ ​គោលនយោបាយ​របស់​អាមេរិក​អំពី​ការ​ដាក់​សម្ពាធ​ទៅ​លើ​អ៊ីរ៉ង់​ធ្វើឱ្យ​អាមេរិក​ក្លាយទៅ​ជា​ឯកោ​យ៉ាង​ខ្លាំង​ទាំង​ផ្នែក​គោល​នយោបាយ​និង​ច្បាប់​។​ប្រសិនបើ​​អាមេរិក​ធ្វើ​សកម្មភាព​អនុត្តរភាព​និយម​ទៅ​លើ​អ៊ីរ៉ង់ ​នោះ​នឹង​ប្រឈមមុខ​នឹង​ប្រតិកម្មតប​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​​អ៊ីរ៉ង់​។

    ថ្ងៃដដែល លោក​​Rouhani​បាន​ថ្លែង​ក្នុង​សន្និសីទ​គណៈរដ្ឋមន្ត្រី​ថា​ ​កាល​ពី​ខែ​សីហា ​សមាជិក​ចំនួន​​១៣​រូប​ក្នុង​ចំណោម​សមាជិក​ចំនួន​១៥​រូប​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​បាន​ប្រឆាំង​នឹង​អាមេរិក ​ហើយ​​គាំទ្រ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​អំពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​។ទង្វើ​របស់​​អាមេរិក​ដែល​ទាមទារ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ដំណើរការ​យន្តការ​រៀបចំ​ការ​ដាក់​ទណ្ឌកម្ម​ឡើងវិញ​ក្នុង​ពេល​​ឆាប់ៗ​គឺ​​មិន​សមហេតុផល​ទាំង​ស្រុង​ ​គ្មាន​នរណា​អាច​ទទួល​យក​បាន​នោះ​ឡើយ​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស