孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កីឡាករកីឡាការិនីជាង១៧០០នាក់ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងលើភ្នំចម្ងាយ១០០គីឡូម៉ែត្រនៅស្រែតាមជម្រាលភ្នំឡុងជីឆ្នាំ២០២០

2020-09-20 15:39:22 cri

    កាលពី​ថ្ងៃទី១៩​ខែកញ្ញា ​ព្រឹត្តិការណ៍​រត់ប្រណាំង​លើភ្នំ​ចម្ងាយ​១០០គីឡូម៉ែត្រ​នៅស្រែតាម​ជម្រាលភ្នំ​ឡុងជី​ឆ្នាំ២០២០​បានធ្វើឡើង​នៅតំបន់​ទេសចរណ៍​ស្រែតាម​ជម្រាលភ្នំ​ឡុងជី​នៃស្រុកស្វយ័ត​ឡុងសេងនៃ​ក្រុងគុយលីន​ភូមិភាគ​ក្វាងស៊ី ​មានកីឡាករ​ជាង១៧០០​នាក់​ដែលមកពី​ជាតិនិង​អន្តរជាតិ​បានចូលរួម​ព្រឹត្តិការណ៍​លើកនេះ ។

    ព្រឹត្តិការណ៍​រត់ប្រណាំង​លើភ្នំ​ចម្ងាយ​១០០គីឡូម៉ែត្រ​នៅស្រែតាម​ជម្រាលភ្នំ​ឡុងជី​ឆ្នាំនេះ​គឺជាលើកទី​បួនហើយ​ ដែលបាន​ក្លាយជា​នាមប័ណ្ណថ្មីមួយ​នៃស្រែតាម​ជម្រាលភ្នំ​ឡុងជី ​។ ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​​បានទាក់ទាញ​​ទេសចរ​​ជាតិនិង​អន្តរជាតិ​ជាច្រើន​មកទស្សនា ​ទន្ទឹមនឹង​ការផ្សព្វផ្សាយ​ថែមទៀត​នូវធនធាន​អេកូបរិស្ថាន​ដ៏​ស្រស់ស្អាតនៃ​ឡុងជី ​ក៏អាចជួយ​ស្តារឡើងវិញនូវ​ទេសចរណ៍​ក្នុងតំបន់ ​និងបង្កើន​ចំណូលរបស់​ប្រជាជនក្នុង​តំបន់ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស