刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងប៉េកាំងនឹងជំរុញដោយគុណភាពខ្ពស់នូវការអភិវឌ្ឍប្រកបដោយភាពបើកចំហរនៃពាណិជ្ជកម្មសេវាកម្ម

2020-09-06 14:27:11 cri

    វេទិកា​កំពូល​ស្តីពី​និន្នការ​ថ្មី​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​បើក​ចំហរ​នៃ​ពាណិជ្ជកម្ម​សេវាកម្ម​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន​-អន្តរជាតិ​ឆ្នាំ​២០២០​បាន​រៀបចំធ្វើ​នៅ​ក្រុង​ប៉េកាំង​​នៅ​ថ្ងៃទី​៥ ខែកញ្ញា។

​លោក​ChenJining​អភិបាល​ក្រុង​ប៉េកាំង​បាន​ថ្លែង​ក្នុង​វេទិកា​ថា​ ​ក្រុង​ប៉េកាំង​នឹង​បង្កើត​តំបន់​គំរូចម្រុះ​ដោយ​ពង្រីក​ការ​បើក​ចំហរ​នៃ​មុខរបរ​សេវាកម្ម​ជាតិ​ ​បង្កើត​​តំបន់​សាកល្បង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​លក្ខណៈសំខាន់​ជា​សេដ្ឋកិច្ចឌីជីថល​តាម​បែប​វិធានការ​ជា​ច្រើន​ ដូច​ជា​ការ​បើក​ចំហរ​ ការ​​ច្នៃប្រឌិត​ថ្មី​និង​​កំណែទម្រង់​ជាដើម​ ​ដើម្បី​សម្រេច​ការ​លើក​កម្ពស់​ផ្នែក​មុខរបរ​សេវាកម្ម​និង​កម្លាំង​ប្រកួត​ប្រជែង​អន្តរជាតិ​នៃ​ពាណិជ្ជកម្ម​សេវាកម្ម។

ក្រុង​ប៉េកាំង​នឹង​អនុវត្ត​រូបមន្ត​បើក​ចំហរ​មុខរបរ​ឧស្សាហកម្ម​+​បើក​ចំហរ​សង្កាត់​ ​បង្កើន​កម្រិត​​អនុគ្រោះ​ផ្នែក​ពន្ធអាករ​ដល់​ការបង្កើត​អាជីវកម្ម​​វិនិយោគ​ ​ការ​ផ្ទេរ​បច្ចេកទេស​និង​ធនធាន​មនុស្ស​សញ្ជាតិ​បរទេស​រក​ការងារ​ធ្វើ។​ក្រុង​ប៉េកាំង​នឹង​បន្ត​ប្រកាន់​ខ្ជាប់ទស្សនៈ​​ទីផ្សារ​រូបនីយកម្ម ​អន្តរជាតូបនីយកម្ម​ ​ដើម្បី​លើក​កម្ពស់​បរិយាកាស​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​សេវាកម្ម​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស