刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិន-អន្តរជាតិឆ្នាំ២០២០នឹងរៀបចំធ្វើវេទិកានិងការចរចាពាណិជ្ជកម្មជាង១៩០លើក

2020-09-04 15:30:44 cri

     ​កិច្ចប្រជុំ​កំពូល​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន-អន្តរជាតិ​ឆ្នាំ​២០២០​​នឹង​រៀបចំធ្វើ​នៅ​ក្រុង​ប៉េកាំង​​នា​យប់​ថ្ងៃទី​៤ ខែកញ្ញា។​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​ប្រធានរដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​នឹង​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​វីដេអូ។

ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន-អន្តរជាតិ​ឆ្នាំ​២០២០​បាន​សម្ពោធ​បើក​​ជាផ្លូវ​ការ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ​ហើយ​នឹង​រៀបចំ​ធ្វើ​វេទិកា​និង​ការ​ចរចា​ពាណិជ្ជកម្ម​​ជាង​១៩០លើក​។

អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​និង​សមាគម​ទី​ក្រុង​ទេសចរណ៍​ពិភពលោក​ជា​ដើម​នឹង​រៀបចំធ្វើ​វេទិកា​ជុំវិញ​ប្រធានបទ​ស្តារ​ភាព​រុង​រឿង​ឡើង​វិញ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​ទេសចរណ៍​។

 ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន-អន្តរជាតិ​ឆ្នាំ​២០២០​នឹង​រៀបចំ​ធ្វើ​ក្រោម​ប្រធានបទ​ផ្តល់​សេវា​ទូទាំង​ពិភពលោក​ ​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​និង​ចែករំលែក​​ដោយ​ផ្តោតសំខាន់​ទៅ​លើ​ប្រធានបទ​កីឡា​រដូវ​រងា ​សេវាកម្ម​វប្បធម៌ ​សេវាកម្ម​ហិរញ្ញវត្ថុ ​សេវាកម្ម​ទូរគមនាគមន៍​តាម​បែប​បច្ចេកវិទ្យា​៥G​និង​ការ​​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​ជា​សាធារណៈជា​ដើម ​ដើម្បី​បង្កើតជា​វេទិកា​សម្រាប់​តភ្ជាប់​ទាំង​​ជាតិ​និង​អន្តរជាតិ​៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស