徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសនៃប្រទេសG20សន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់នឹងជំងឺកូវីដ១៩

2020-09-04 15:34:28 cri

    កាលពី​ថ្ងៃទី ៣ ខែកញ្ញា រដ្ឋមន្ត្រី​ការបរទេស​នៃប្រទេស​G20​បាន​រៀបចំធ្វើ​សន្និសីទ​តាមប្រព័ន្ធ​វីដេអូ ដោយបាន​សន្យាថា​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ថែមទៀត ដើម្បី​ទប់ទល់នឹង​ផលប៉ះពាល់​នៃជំងឺកូវីដ១៩ ព្រមនិង​បង្កើន​ការបង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង​នៅពេល​អនាគត ។

    សន្និសីទ​បានចេញផ្សាយ​សេចក្តីថ្លែងការណ៍​ថា លើមូលដ្ឋាន​ដែល​គោរពតាម​វិធានការ​បង្ការ​ជំងឺកូវីដ១៩​នៃ​ស្ថាប័ន​សុខាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៃបណ្តាប្រទេសនានា ការ​បើកព្រំដែន​ឡើងវិញ​និង​ការចាត់ធានការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក៏សំខាន់​ណាស់ដែរ ។ អង្គប្រជុំ​ក៏បាន​ពិគ្រោះពិភាក្សា​អំពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើការ​គ្រប់គ្រង​ឆ្លងដែន និងការការពារ​សុវត្ថិភាព​អាយុជីវិត​របស់​ប្រជាជន​ផងដែរ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស